គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

មណ្ឌលឯកសារ

សកម្មភាពជោគជ័យ

...
១១
៩ ២០២០
ការសម្រេចបាននូវក្តីសុបិន្តរបស់កញ្ញា ឡាន ស្រីលាក់
កញ្ញា ឡាន ស្រីលាក់ គឺជាសិក្ខាកាមគម្រោងលាភ រស់នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ ស្រីលាក់បានរៀនចប់ជំនាញ “តបណ្តាញអគ្គិសនី” ដែលមានរយៈពេលត្រឹម៧ខែ និងទទួលបានលិខិតបញ្ជាក់ការសិក្សាថែមទាំងជាសិស្សពូកែផងដែ។ បច្ចុប្បន្ននេះ តាមរយៈជំនាញទើប ស្រីលាក់ទទួលបានការងារធ្វើ ហើយនាងកំពុងបម្រើការងារជាបុគ្គលិកក្រុមហ៊ុនសំណង់មួយនៅក្នុងខេត្តសៀមរាប និងទទួលបានប្រាក់ខែសមរម្យដើម្បីដោះស្រាយតម្រូវការគ្រួសារ និងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារនាងបានប្រសើរជាងមុន។ សូមរងចាំអាន រឿងទាំងស្រុងរបស់កញ្ញា ឡាន ស្រីលាក់ មាននៅក្នុងព្រឹតប័ត្រព័ត៌មានរបស់គម្រោងប្រចាំឆមាស ឆ្នាំ២០២០ ។
...
២៩
៩ ២០២០
ការបង្កើនប្រាក់ចំណូលរបស់បងស្រី សំសាវេតក្នុងក្រុមជួយខ្លួនឯង/ក្រុមផលិត
បងស្រីសំ សាវេតអាយុ៣៨ឆ្នាំរស់នៅភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាបមកពីគ្រួសារក្រីក្រមានប័ណ្ណសមធម៌ ២ គ្រួសារគាត់បានចូលរួមជាមួយក្រុមជួយខ្លួនឯងដែលបានបង្កើត និងជួយគាំទ្រដោយគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រលាភ ខេត្តៀមរាប នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩។ ហើយបងស្រី ជាសមាជិកក្រុមជួយខ្លួនឯងឈ្មោះថា (ក្រុមក្រសាំងជោគជ័យ) និងជាអនុប្រធានក្រុមផលិតផងដែរនៅ ក្នុងភូមិក្រសាំង។ បងស្រីសំ សាវេតបានបង្កើនប្រាក់ចំណូល និងមានផលប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់តាមរយៈការបង្កើនការផលិតដំណាំ និងការលក់កសិផលរបស់គាត់។ សូមរងចាំអានរឿងទាំងស្រុងរបស់បងស្រីសំ សាវេតមាននៅក្នុងព្រឹតប័ត្រព័ត៌មានរបស់គម្រោងប្រចាំឆមាស ឆ្នាំ២០២០ ។
...
០២
១០ ២០២០
ការសម្រេចបំណងផ្នែក សា ឡន និងសំអាងការរបស់កញ្ញា រ៉ា គន្ធា
កញ្ញា រ៉ា គន្ធា អាយុ២៣ ឆ្នាំមកពីគ្រួសារក្រីក្រ១ និងមានទីលំនៅ នៅសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ គន្ធាជាសិក្ខាកាមអភិវឌ្ឍជំនាញផ្នែក សាឡន និងសំអាងការរបស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រលាភ សាលារាជធានីភ្នំពេញ។ សព្វថ្ងៃនេះ គន្ធាទទួលបានការងារធ្វើជាបុគ្គលិក សាឡន និងសំអាងការនៅសាលាបង្រៀនថែរក្សាសម្ផស្ស RUTC (RCTC ACADEMY) នៅសង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមរងចាំអានរឿងទាំងស្រុងរបស់កញ្ញា រ៉ា គន្ធាមាននៅក្នុងព្រឹតប័ត្រព័ត៌មានរបស់គម្រោងប្រចាំឆមាស ឆ្នាំ២០២០ ។