អំពីគម្រោង
យើងកសាងទុនសង្គម និងផ្តល់ឱកាសក្នុងការចូលរួមជាសម្លេង និងកាលានុវត្តភាពដល់ក្រុមជនក្រីក្រក្នុងការរៀបចំផែនការ និងចាត់ចែងដឹកនាំជីវភាពរស់នៅដោយខ្លួនឯង។
សាវតាគម្រោង
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានកំពុងអនុវត្តន៍គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) រយៈពេលប្រាំឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។ ការអនុវត្តគម្រោងបានប្រើប្រាស់ថវិកាសរុបចំនួន ២២.១៧ លានដុល្លារអាមេរិក ក្នុងនោះ២ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងថវិកា ២០.១៧ លានដុល្លារអាមេរិក ជាថវិកាកម្ចីដែលផ្តល់ដោយធនាគារពិភពលោក។
សូមអានបន្ថែម
សកម្មភាពគម្រោង
គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) នឹងត្រូវអនុវត្តដោយក្រសួងមហាផ្ទៃ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលសាលាខេត្តសៀមរាប និងសាលារាជធានីភ្នំពេញ។ គម្រោងមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ក្រុមជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ដើម្បីទទួលបានសេវាហិរញ្ញវត្ថុ មានឱកាសរកប្រាក់ចំណូល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ឋខ្នាតតូច និងដើម្បីត្រៀមផ្តល់ការគាំទ្រក្នុងករណីជួបហានិភ័យ ឬគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុក្នុងឃុំ សង្កាត់គោលដៅរបស់គម្រោង។ ...
សូមអានបន្ថែម
ទីតាំងអនុវត្តគម្រោង
គម្រោងបានគ្របដណ្តប់លើឃុំចំនួន៤៧ នៅក្នុងខេត្តសៀមរាប រួមមានឃុំ អង្គរធំ ជីក្រែង ក្រឡាញ់ ប្រាសាទបាគង ពួក ស្វាយលើ សៀមរាប ស្រីស្នំ និងសូតនីគម។ ដូចមានបង្ហាញនៅក្នុងក្របខណ្ឌគ្រប់គ្រងសង្គម និងបរិស្ថាន គម្រោងក៏បានរួមបញ្ចូលសង្កាត់ចំនួន១៣ទៅក្នុងគោលដៅអនុវត្តគម្រោងនៅរាជធានីភ្នំពេញ។ សង្កាត់ទាំងនោះរួមមាន ស្រះចក ត្រពាំងក្រសាំង ទំនប់ទឹក ច្បារអំពៅ២ ចោមចៅ២ ដង្កោ ចាក់អង្រេលើ ព្រៃវែង ព្រេកលាប ឃ្មួញ គោករការ ច្រាំងចំរេះ និងបឹងកក់។
សូមអានបន្ថែមសមាសភាគគម្រោងសំខាន់ៗ

សមាសភាគទី១
សកម្មភាពលើកកម្ពស់ជីវភាពប្រជាជនក្...
សមាសភាគទី១នេះនឹងអនុវត្តន៍សកម្មភាពនៅក្នុងឃុំចំនួន៤៧នៅខេត្តសៀមរាប ដោយកៀរគរ និងរៀបចំបង្កើតក្រុមជួយខ្...

សមាសភាគទី២
សកម្មភាពលើកកម្ពស់ជីវភាពប្រជាជនក្...
សមាសភាគទី២នេះនឹងអនុវត្តសកម្មភាពនៅក្នុងសង្កាត់គោលដៅចំនួន១៣នៅរាជធានីភ្នំពេញ ក្នុងនោះមានសង្កាត់បឹង...

សមាសភាគទី៣
សកម្មភាពគ្រប់គ្រង សម្របសម្រួល តា...
សកម្មភាពនេះបានផ្តោតលើការងារចាត់ចែងគ្រប់គ្រងគម្រោង ផ្តល់កិច្ចគាំទ្របច្ចេកទេស និងកិច្ចប្រតិបត្តិការ...