សកម្មភាពលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងជនងាយរងគ្រោះនៅជនបទ
៦ ២៥, ២០១៩ ០៨:៣៧:៣០ ព្រឹក
សមាសភាគទី១នេះនឹងអនុវត្តន៍សកម្មភាពនៅក្នុងឃុំចំនួន៤៧នៅខេត្តសៀមរាប ដោយកៀរគរ និងរៀបចំបង្កើតក្រុមជួយខ្លួនឯង (SHGs) ដែលពាក់ព័ន្ធកសិកម្មនៅជនបទ បង្កើតក្រុមសន្សំ និងក្រុមឥណទានសម្រាប់សហគមន៍ក្រីក្រនៅក្នុងទីក្រុង និងបង្កើតសហព័ន្ធឃុំ ដើម្បីគាំទ្រផ្នែកសេវាដល់ក្រុមអ្នកផលិត។ សកម្មភាពមួយចំនួនទៀត រួមមានការផ្តល់មូលនិធិដល់អង្គការក្រៅរដ្ឋាភិបាល និងផ្តល់សម្ភារបរិក្ខាដល់ស្ថាប័នសហគមន៍។ គម្រោងនឹងគាំទ្រផងដែរដល់ការកសាងហរដ្ឋារចនាសម័្ពន្ធសហគមន៍ ដូចជាឃ្លាំងស្តុក ការផ្គត់ផ្គង់ទឹក និងអនាម័យ ប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្លូវថ្នល់ជាដើម។ល។