គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

Mr. Ly Samrith’s Speech for PSC Meeting in Siem Reap Province

Nov 06, 2019 15:43:51 PM ...

សុន្ទរកថាស្វាគមន៍របស់ឯកឧត្តម លី សំរិទ្ធ អភិបាលរងទទួលបន្ទុកគម្រោងថ្នាក់ខេត្តថ្លែងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ ខេត្តសៀមរាប ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ សណ្ឋាគារ អប្សរាអង្គរ។

សូមគោរព

– ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិ​ការតម្រង់ទិស ជាទីគោរពដ៏ខ្ពង់ខ្ពស់!

– ឯកឧត្តម តន់ វ៉ាន់ ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម

ជាទីគោរពដ៏ខ្ពង់ខ្ពស់!

– ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយក

គម្រោ​​ង​លើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ជាទីគោរព !

– លោក Erik Caldwell Johnson មន្រ្តីជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សង្គម ប្រធានដឹកនាំ

ការងាររបស់ធនាគារពិភពលោក និង ក្រុមការងារអមដំណើរ ជាទីគោរព!

– លោក ហេង សុផាត ប្រធានគម្រោងលាភថ្នាក់ជាតិ!

– លោក ម៉ៅ មីនា ប្រធានគម្រោងលាភ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់

និងនេសាទ!

– លោក លោកស្រី ទីប្រឹក្សា និងក្រុមការងារគម្រោងក្រសួងមហាផ្ទៃ ក្រសួងកសិ​ក​ម្ម រុក្ខាប្រមាញ់ និងនេសាទ សាលារាជធានីភ្នំពេញ សាលាខេត្តសៀមរាប ទាំងអស់

ជាទីមេត្រី!

ថ្ងៃនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ដ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្ដី​សោមនស្សរីក​រា​យ​ក្រៃលែងដោយបានចូលរួមជាមួយឯកឧត្ដ​ម  អស់លោ​​​ក លោកស្រី ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភា​ព​នៃការអនុវត្តគម្រោង និងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ ដ៏មានសារៈសំខាន់​នាពេលនេះ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះដែរ ខ្ញុំសូមថ្លែងនូវកិច្ច​ស្វាគមន៍ចំពោះវត្តមាន​របស់ឯកឧត្ត​ម ងី ច័ន្រ្ទផ​ល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការទម្រង់ទិស ឯកឧត្តម គណៈអធិបតី ដែលបាន​ឆ្លៀត​​ឱកា​​ស​​​​​ដ៏មមាញឹក និងមា​ន​តម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភា​ព​នៃការអនុវត្តគម្រោង និងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ នេះ ព្រមទាំ​ង​សូមថ្លែងអំណគុណចំពោះវត្តមានឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំធនាគារពិភពលោក លោក លោកស្រី ទីប្រឹក្សា ក្រុមការងារក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ សាលារាជធានីភ្នំពេញ សាលាខេត្តសៀមរាប ទាំងអស់ ដែលបានអញ្ជើ​ញ​ចូលរួមក្នុងកិច្ចប្រជុំថ្ងៃនេះ ។ ខ្ញុំក៏សូមយកឱកា​ស​នេះ ថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកិច្ចសហការដ៏ល្អពីដៃគូរអភិវឌ្ឍន៍  ជាពិសេសធនាគារពិភពលោក (World Bank) ដែលបានចូលរួមឧបត្ថម្ភគាំទ្រទំាងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេក​ទេ​ស តាមរយៈក្រសួងមហាផ្ទៃ សម្រាប់ដំណើរការគម្រោងនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែ​ល​មានអត្តសញ្ញាណក្រីក្រ ក្រ១ ក្រ២ និងជនងាយរងគ្រោះឲ្យមានជីវភាពល្អប្រសើរ។

ឯកឧត្ដម លោក លោកស្រី ជាទីគោរពរាប់អាន!

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយកំណែទម្រ​ង់ស៊ីជម្រៅ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចក្ខុវិស័យ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីបន្តពង្រឹងយន្តកានានា​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ ដោយអាចធានាបាននូវកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ព្រមជាមួយនឹងភាពស័ក្តិសិទ្ធ នៃសេវាសាធារណៈ។ ដើម្បីធានាឲ្យគោលនយោបាយ និងយុទ្ធសាស្រ្តខាងលើទទួលបានជោគជ័យ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិក៏មានតួនាទីយ៉ាងសំខា​ន់ ក្នុងការរួមចំណែកទទួលខុសត្រូវសម្រាប់អនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈ​ការ និងវិសហមជ្ឈ​ការរបស់រាជរដ្ឋាភិបាល តាមរយៈច្បាប់ស្តីពីការគ្រប់គ្រ​ង​រដ្ឋបាល​រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ក្នុងដំណើរឆ្ពោះទៅកា​ន់​គោលដៅនេះ រដ្ឋបាលខេត្តបានគ្រប់គ្រង ដឹកនាំ ចាត់ចែង និងសម្របសម្រួ​លយន្តការ ដែលមានលក្ខណៈជាពហុវិស័យឲ្យប្រព្រឹត្តទៅស៊ីសង្វាក់ប្រទា​ក់ក្រឡា រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនលើវិស័យកំណែទម្រ​ង់នានា ធ្វើឲ្យប្រជា​ពលរដ្ឋទទួលបាននូវអត្ថប្រយោជន៍ប្រកបដោយសមធម៌លើការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ច សង្គម មានជាអាទិ៍ៈ សន្តិសុខ សណ្តាប់ធ្នា​ប់ ការលើកកម្ពស់អនាម័យ បរិស្ថាន ការកែលម្អសោភ័ណភាពក្រុង ហេដ្ឋារចនាសម្ព័​ន្ធរូបវន្ត និងអរូបវន្ត ព្រមទាំងសមិទ្ធផលផ្សេងៗទៀតជាច្រើន ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ស្របពេលដែលខេត្ត​សៀម​រា​ប​កំពុងអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រីក្រតាមមូលដ្ឋាន យើងក៏ទទួលបាននូវគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ​) ដើម្បីរួមចំណែក​លើកកម្ពស់កម្រិតជីវភាព និងសម្រួលការលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំគោលដៅរបស់គម្រោង តាមរយៈការផ្តល់ទុនឧបត្ថម្ភ និងចំណេះដឹង ជំនាញនានាលើវិស័យ​កសិកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដែលទាំងនេះគឺជាការរួមចំណែកដ៏ធំមួយក្នុងការបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ខ្ញុំក៏សូមអរគុណចំពោះថ្នាក់ដឹកនាំគម្រោង ក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួបរួម សហការ ទាំងកម្លាំងកាយ ចិត្ត បំពេញបេសកកម្មរបស់ខ្លួន ដើម្បីទិសដៅរួមមួយគឺជួយប្រជាពលរដ្ឋក្រីក្រទាំងអស់គ្នា ហើយកិច្ចប្រជុំថ្ងៃនេះ ក៏ជាយន្តការត្រួតពិនិត្យតាមដាន ដោះស្រាយនៅចំណុចប្រឈមនានាដែលបានកើតឡើងក្នុងពេលអនុវត្តកន្លែងមក និងពិនិត្យរៀបចំយុទ្ធសាស្រ្តដើម្បីត្រៀមបង្កា ទប់ទល់ចំពោះបញ្ហាផ្សេងៗដែលនឹងកើតមានឡើងក្នុងឆ្នាំបន្តបន្ទាប់ទៀត។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ត​ម គណៈអធិបតី ឯកឧត្ត​ម អស់លោក លោកស្រី ទាំងអស់ដែលបានចំណា​យ​ពេលវេលាអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ ថ្ងៃនេះ និង សូមឲ្យការស្នាក់នៅ និងការបំពេញបេសកកម្មទទួលបានសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច។

ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជ័យ ជូនឯកឧត្ដម អស់លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ សូម ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ  វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើ​យ។

សូមអរគុណ !

LATEST NEWS

Short video stories on proj...

The target commune/sangkat ...

On Friday afternoon, 5 March 2021. LEAP Project PCO task team participated an...

The target commune/sangkat ...

On Friday morning, 5 March 2021. LEAP Project PCO task team participated and ...

The target commune/sangkat ...

On Thursday afternoon, 4 March 2021. LEAP Project PCO task team participated ...

The target commune/sangkat ...

On Thursday morning, 4 March 2021.  LEAP Project PCO task team participated a...

The target commune/sangkat ...

On Wednesday morning, 3 March 2021. LEAP Project PCO task team participated a...

The meeting to discuss on t...

On Tuesday afternoon, 2 March 2021. LEAP Project PCO task team led by Mr. HEN...