វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងបញ្ចូលទិន្នន័យគម្រោងលាភ
Published Date: ១០ ១៤, ២០១៩ ១៤:៥២:០៦ ល្ងាច
ការិយាល័យសម្របសម្រួលគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) ថ្នាក់ជាតិ នឹងបើកវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងការបញ្ចូលទិន្នន័យសម្រាប់អ្នកសម្របសម្រួលឃុំ សង្កាត់ក្នុងខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នោខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងណែនាំដល់អ្នកសម្របសម្រួលឃុំ សង្កាត់ និងអ្នកសម្របសម្រួលស្រុក ខណ្ឌក្នុងខេត្តសៀមរាប ពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានគម្រោង។ ក្រៅពីនេះ អ្នកសម្របសម្រួលឃុំ សង្កាត់ និងអ្នកសម្របសម្រួលស្រុក ខណ្ឌបានយល់ដឹងពីររបៀបបញ្ចូលទិន្នន័យគម្រោងចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាន។
របៀបវារៈនៃវគ្គបណ្តុះបណ្តាល
ពេលវេលា | ប្រធានបទ | អ្នកសម្របសម្រួល |
ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩ | ||
០៧:៣០-០៨:០០ | § ការមកដល់របស់សិក្ខាកាម និងចុះបញ្ចីវត្តមាន | សាលាខេត្តសៀមរាប |
០៨:០០-០៨:១៥ | § មតិស្វាគមន៍ និងសំណេះសំណាល | លោក សុខ ថុល
ប្រធានគ្រប់គ្រងគម្រោងលាភខេត្តសៀមរាប |
០៨:១៥-០៨:៣០ | § មតិស្វាគមន៍ បើកកម្មវិធី និងចែកឧបករណ៍បញ្ចូលទិន្នន័យ | លោក ហេង សុផាត
ប្រធានគ្រប់គ្រងគម្រោងលាភ ថ្នាក់ជាតិ |
០៨:៣០-១០:០០ | § សង្ខេបពីគោលបំណង យន្តការរបស់ប្រព័ន្ធ និងមុខងារមួយចំនួន របស់ឧបករណ៍បញ្ចូលទិន្នន័យ
§ សង្ខេបពីតួនាទីរបស់អ្នកសម្របសម្រួលឃុំ អ្នកសម្របសម្រួលស្រុក § បណ្តុះបណ្តាលពីរបៀបបញ្ចូល មើល និងកែប្រែព័ត៌មានក្រុមជួយខ្លួន ឯង § អនុវត្តន៍ |
លោក គី វណ្ណារិទ្ទ
ទីប្រឹក្សាប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងក្រុមការងារ |
១០:០0-១០:១៥ | សម្រាកអាហារសម្រន់ | សាលាខេត្តសៀមរាប |
១០:១៥-១២:០០ | § បណ្តុះបណ្តាលពីរបៀបបញ្ចូល មើល កែប្រែព័ត៌មានសមាជិកក្រុមជួយ ខ្លួនឯង
§ បណ្តុះបណ្តាលពីរបៀបបញ្ចូល មើល កែប្រែព័ត៌មានសមាជិកគ្រួសារ § អនុវត្តន៍ |
លោក គី វណ្ណារិទ្ទ
ទីប្រឹក្សាប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងក្រុមការងារ |
សម្រាកអាហារថ្ងៃត្រង់ | ||
២:០០-៣:៣០ | § បណ្តុះបណ្តាលពីរបៀបបញ្ចូល មើល កែប្រែព័ត៌មានកិច្ចប្រជុំរបស់ ក្រុមជួយខ្លួនឯង
§ អនុវត្តន៍ |
លោក គី វណ្ណារិទ្ទ
ទីប្រឹក្សាប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងក្រុមការងារ |
៣:៣០-៣:៤៥ | សម្រាកអាហារសម្រន់ | សាលាខេត្តសៀមរាប |
៣:៤៥-៥:០០ |
§ បណ្តុះបណ្តាលពីរបៀបបញ្ចូល មើល កែប្រែព័ត៌មានទុនឧបត្ថម្ភរបស់ ក្រុមជួយខ្លួនឯង
§ អនុវត្តន៍
|
លោក គី វណ្ណារិទ្ទ
ទីប្រឹក្សាប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងក្រុមការងារ |
ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ | ||
០៨:០០-១០:០០ | § បណ្តុះបណ្តាលពីរបៀបមើលពីស្ថានភាពនៃការបញ្ចូនទិន្នន័យទៅ
ម៉ាស៊ីនមេថ្នាក់ជាតិ § អនុវត្តន៍ |
លោក គី វណ្ណារិទ្ទ
ទីប្រឹក្សាប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងក្រុមការងារ |
១០:០0-១០:១៥ | សម្រាកអាហារសម្រន់ | សាលាខេត្តសៀមរាប |
១០:១៥-១២:០០ | § រំលឹកឡើងវិញ | លោក គី វណ្ណារិទ្ទ
ទីប្រឹក្សាប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងក្រុមការងារ |
សម្រាកអាហារថ្ងៃត្រង់ | ||
២:០០-៣:៣០ | § រំលឹកឡើងវិញ | លោក គី វណ្ណារិទ្ទ
ទីប្រឹក្សាប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងក្រុមការងារ |
៣:៣០-៣:៤៥ | សម្រាកអាហារសម្រន់ | សាលាខេត្តសៀមរាប |
៣:៤៥-៤:៤៥ |
§ រំលឹកឡើងវិញ | លោក គី វណ្ណារិទ្ទ
ទីប្រឹក្សាប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងក្រុមការងារ |
៤:៤៥-៥:០០ | § មតិបិទកម្មវិធី | លោក ហេង សុផាត
ប្រធានគ្រប់គ្រងគម្រោង |
ព័ត៌មានចុងក្រោយ
កិច្ចប្រជុំគណៈកម្មការតម្រង់...
១០ ១៤, ២០១៩ ១១:១៣:០៣ ព្រឹកកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រលើកទី២ នៅ...
កិច្ចប្រជុំស្តីពីការរៀបចំផែ...
១០ ១៤, ២០១៩ ០៩:៤៩:១៣ ព្រឹកកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២០របស់គម្រោងលើកម...