កិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០
Published Date: ១០ ១៤, ២០១៩ ០៩:៤៩:១៣ ព្រឹក
កិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២០របស់គម្រោងលើកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) នៅថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០១៩ នៅការិយាល័យសម្របសម្រួលគម្រោងលាភ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនឹងប្រព្រឹត្តទៅក្រោមអធិបីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជានាយកគម្រោងលាភ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំមានគោលបំណងពិនិត្យ និងកែសម្រួលផែនការសកម្មភាព និងថវិកាឆ្នាំ២០២០។
របៀបវារៈកិច្ចប្រជុំ
កាលបរិច្ឆេទ | សកម្មភាព | អ្នកសម្របសម្រួល |
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ | ||
០៨:០០ - ០៨:៣០ | ចុះបញ្ជីវត្តមាន | ក្រុមការងារ PCO |
០៨:៣០ - ០៩:០០ | មតិស្វាគមន៍និងបើកកិច្ចប្រជុំ | ឯ.ឧ ប្រាក់ សំអឿន នាយកគម្រោងថ្នាក់ជាតិ |
០៩:០០ - ០៩:១៥ | គោលការណ៍ និងដំណើរការនៃការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ | លោក ធូ បញ្ញា |
០៩:១៥ – ០៩:៤៥ | បទបង្ហាញសង្ខេបអំពីសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ ខេត្តសៀមរាប | តំណាងខេត្តសៀមរាប |
០៩:៤៥ – ១០:០០ | បទបង្ហាញសង្ខេបអំពីសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ | តំណាងក្រសួងកសិកម្ម |
១០:០០- ១០:១៥ | សម្រាកអាហារសម្រន់ | |
១០:១៥ – ១២:០០ | កិច្ចពិភាក្សា និងការពិនិត្យមើលសេចក្តីព្រាងផែនការអនុវត្តគម្រោង និងថវិកាឆ្នាំ២០២០ លម្អិតតាមអនុសមាសភាគនីមួយៗ (សៀមរាប) | តំណាងខេត្តសៀមរាប |
១២:០០ | សម្រាកអាហារថ្ងៃត្រង់ | |
១៤:០០ – ១៤:៣០ | បន្តកិច្ចពិភាក្សា និងការពិនិត្យមើលសេចក្តីព្រាងផែនការអនុវត្ត គម្រោង និងថវិកាឆ្នាំ២០២០ លម្អិតតាមអនុសមាសភាគនីមួយៗ (សៀមរាប) | តំណាងខេត្តសៀមរាប |
១៤:៣០ – ១៥:៣០ | កិច្ចពិភាក្សា និងការពិនិត្យមើលផែនការអនុវត្តគម្រោង និងថវិកាឆ្នាំ ២០២០ លម្អិតតាមអនុសមាសភាគនីមួយៗ (ក្រសួងកសិកម្ម) | តំណាងក្រសួងកសិកម្ម |
១៥:៣០- ១៥:៤៥ | សម្រាកអាហារសម្រន់ | |
១៥:៤៥ – ១៧:០០ | ពិនិត្យផ្ទៀងផ្ទាត់ផែនការអនុវត្តគម្រោង (PIP) និងថវិកាឆ្នាំ២០២០ របស់ខេត្តសៀមរាប និងក្រសួងកសិកម្ម | តំណាងខេត្តសៀមរាប និងក្រសួងកសិកម្ម |
ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ | ||
០៨:០០ - ០៨:៣០ | ចុះបញ្ជីវត្តមាន | ក្រុមការងារ PCO |
០៨:៣០ - ០៩:០០ | បទបង្ហាញសង្ខេបអំពីសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ រាជធានីភ្នំពេញ | តំណាងរាជធានីភ្នំពេញ |
០៩:០០ - ០៩:៣០ | បទបង្ហាញសង្ខេបអំពីសេចក្តីព្រាងផែនការសកម្មភាព និង ថវិកាឆ្នាំ ២០២០ របស់ការិយាល័យសម្របសម្រួលគម្រោង | តំណាងការិយាល័យសម្រប
សម្រួលគម្រោង |
០៩:៣០ - ១០:០០ | កិច្ចពិភាក្សា និងការពិនិត្យមើលផែនការអនុវត្តគម្រោង (PIP) និង ថវិកាឆ្នាំ២០២០ លម្អិតតាមអនុសមាសភាគនីមួយៗ (ភ្នំពេញ) | តំណាងរាជធានីភ្នំពេញ |
១០:០០- ១០:១៥ | សម្រាកអាហារសម្រន់ | |
១០:១៥ - ១០:៤៥ | បន្តកិច្ចពិភាក្សា និងការពិនិត្យមើលផែនការអនុវត្តគម្រោង (PIP) និងថវិកាឆ្នាំ២០២០ លម្អិតតាមអនុសមាសភាគនីមួយៗ (ភ្នំពេញ) | តំណាងរាជធានីភ្នំពេញ |
១០:៤៥ - ១២:០០ | កិច្ចពិភាក្សា និងការពិនិត្យមើលផែនការអនុវត្តគម្រោង (PIP) និងថវិកាឆ្នាំ២០២០ លម្អិតរបស់ការិយាល័យសម្របសម្រួលគម្រោង | តំណាងការិយាល័យសម្រប
សម្រួលគម្រោង |
១២:០០ | សម្រាកអាហារថ្ងៃត្រង់ | |
១៤:០០ - ១៥:៣០ | ពិនិត្យផ្ទៀងផ្ទាត់ផែនការអនុវត្តគម្រោង (PIP) និងថវិកាឆ្នាំ២០២០ របស់ខេត្តសៀមរាប ក្រសួងកសិកម្ម រាជធានីភ្នំពេញ និង ការិយាល័យ សម្របសម្រួលគម្រោង | តំណាងការិយាល័យសម្រប
សម្រួលគម្រោង |
១៥:៣០- ១៥:៤៥ | សម្រាកអាហារសម្រន់ | |
១៥:៤៥ - ១៦:៤៥ | បន្តពិនិត្យផ្ទៀងផ្ទាត់ផែនការអនុវត្តគម្រោង (PIP) និងថវិកាឆ្នាំ ២០២០ របស់ខេត្តសៀមរាប ក្រសួងកសិកម្ម រាជធានីភ្នំពេញ និងការិយាល័យសម្របសម្រួលគម្រោង | តំណាងការិយាល័យសម្រប
សម្រួលគម្រោង |
១៦:៤៥ - ១៧:០០ | មតិបិទអង្គប្រជុំ | ឯ.ឧ ប្រាក់ សំអឿន នាយកគម្រោងថ្នាក់ជាតិ |
ចំណាំ៖ @ រក្សាសិទ្ធិកែប្រែកម្មវិធីក្នុងករណីចាំបាច់។
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលស្តីពីការប្...
១០ ១៤, ២០១៩ ១៤:៥២:០៦ ល្ងាចការិយាល័យសម្របសម្រួលគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) ថ្នាក់ជាតិ នឹងប...
កិច្ចប្រជុំគណៈកម្មការតម្រង់...
១០ ១៤, ២០១៩ ១១:១៣:០៣ ព្រឹកកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រលើកទី២ នៅ...