គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

គម្រោងលាភជួយសហគមន៍ក្រីក្រនៅស្រុកជីក្រែងឱ្យទទួលបានផលប្រយោជន៍ពីកម្មវិធីក្រុមជួយខ្លួនឯង (SHGs)

៧ ១៣, ២០១៩ ២២:៣៥:១៨ ល្ងាច
គម្រោងលាភជួយសហគមន៍ក្រីក្រនៅស្រុកជីក្រែងឱ្យទទួលបានផលប្រយោជន៍ពីកម្មវិធីក្រុមជួយខ្លួនឯង (SHGs)



ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៩ នៅស្រុកជីក្រែង ក្រុមការងារគម្រោងលាភខេត្តសៀមរាប (SR-SMT) និងក្រុមការងារនៃការិយាល័យសម្របសម្រួលគម្រោងលាភ (PCO) ក្រសួងមហាផ្ទៃបានជួបពិភាក្សាការងារជាមួយក្រុមជួយខ្លួនឯង (SHGs) ចំនួន៣ក្រុមមកពីភូមិចំនួន៣របស់ឃុំ ជីក្រែង ស្រុកជីក្រែងខេត្តសសៀមរាប។ ក្រុមទាំង៣មាន ក្រុមគររីកចម្រើនមកពីភូមិគរ ក្រុមតារាមរីករាយមកពីភូមិតារាម និងក្រុមសន្សំអភិវឌ្ឍន៍មកពីភូមិព្រីង។ កិច្ចប្រជុំនេះបានពិនិត្យមើលសកម្មភាពរបស់ក្រុមជួយខ្លួនឯង (SHG) ដែលបានបំពេញមុនពេលសម្រេចផ្តល់ហិរញ្ញប្បទាន។ SHG នីមួយៗបានទទួលពិន្ទុផ្អែកលើប៉ារ៉ាម៉ែត្រផ្សេងៗគ្នាដូចជា ការរៀបចំប្រជុំជាមួយក្រុម ការសន្សំ ការចូលរួមកិច្ចប្រជុំ និងការសងប្រាក់កម្ចីស្របតាមគោលការណ៍ លក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុម។ កន្លងមក SHG បានរៀបចំផែនការដើម្បីកែលម្អការងារអនុវត្តនៅផ្នែកខ្លះ ដែលពួកគេបានកំពុងប្រឈម និងពីភាក្សាបញ្ហាប្រឈមនេះ តាមរយៈតំណាងរបស់ខ្លួននៅក្នុងពេលពិភាក្សា វាយតម្លៃ និងធ្វើផែនការសម្រាប់អនុវត្តនាពេលអនាគតជាមួយក្រុមការងារគម្រោងលាភ។

ធនាគារពិភពលោកបានជួយគម្រោងលាភ តាមរយៈក្រសួងមហាផ្ទៃដើម្បីបង្កើតកម្មវិធីសន្សំរបស់ SHG មានគោលបំណងផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅក្នុងមូលដ្ឋានគោលដៅនៅខេត្តសៀមរាប សម្រាប់ប្រជាជនក្រីក្រណាដែលមានលទ្ធភាពតិចតួចក្នុងការទទួលបានសេវាសន្សំប្រាក់នៅក្នុងប្រព័ន្ធធនាគារផ្លូវការ។ ភាគច្រើនជាគ្រួសារដែលមានប្រាក់ចំណូលទាប និងតែងមានតម្រូវការហិរញ្ញវត្ថុពីប្រភពមិនច្បាស់លាស់ដូចជា អ្នករកស៊ីផ្តល់ប្រាក់កម្ចី ឈ្មួញ និងមិត្តភក្តិជាដើម ដើម្បីពង្រីកមុខរបររបស់ពួកគេ។ តែទោះជាយ៉ាងនេះក្តី ប្រភពទាំងនេះ បានផ្តល់ប្រាក់កម្ចីរបស់ខ្លួននូវចំនួនមួយមានកំណត់។

តាមរយៈសកម្មភាពរបស់គម្រោងលាភ ប្រជាជនក្រីក្រប្រមាណពី ១០ ទៅ២០នាក់ ត្រូវបានរៀបចំចងក្រងជាក្រុម ដែលគេស្គាល់ថាជាក្រុមជំនួយខ្លួនឯង (SHGs) បង្កើតឡើងដោយគម្រោងលាភ និងគ្រប់គ្រងដោយរដ្ឋបាលខេត្តសៀមរាប។ សមាជិគSHG ត្រូវបានលើកទឹកចិត្តអនុវត្តន៍សកម្មភាពពាក់ព័ន្ធជាមួយសកម្មភាពលើកកម្ពស់ជីវភាព តាមរយៈការបណ្តុះបណ្តាលជំនាញមួយចំនួនដែលគ្រោងនឹងផ្តល់ដោយអង្គការមិនមែនរដ្ឋាភិបាលជាដៃគូរ។ សមាជិកSHG ត្រូវបានលើកទឹកចិត្តឱ្យសន្សំ និងដាក់ប្រាក់បញ្ញើរ ផ្ទេរប្រាក់ដល់សមាជិកក្នុងកំឡុងពេលដែលចាំបាច់។ ជាមួយគ្នានេះ គម្រោងលាភក៏នឹងមានផ្តល់ចំណេះដឹងពាក់ព័ន្ធស្តីពីការគ្រប់គ្រងសៀវភៅគណនេយ្យផងដែរ។

ក្នុងពេលពិភាក្សានោះដែរ ក្រុមការងារបានពន្យល់សមាជិក SHG ពីចំនុចដែលនាំឱ្យ SHG ទទួលបានជោគជ័យ។ មានដូចជា មុនដំបូងសមាជិកទាំងអស់ត្រូវចូលរួមប្រជុំឱ្យបានទៀងទាត់។ សមាជិគអាចនិយាយដោយបើកចំហក្នុងពេលអង្គប្រជុំ។ សមាជិគ SHG ត្រូវគិតថា SHG ជាក្រុមដែលមាន សុវត្ថិភាព ដោយមិនមានការភ័យខ្លាចថាសមាជិគណាមកពីក្រុមណាឡើយ ពួកគេត្រូវបានស្វាគមន៍ក្នុងការនិយាយចេញដោយសេរី។

 

លោកស្រី គី ស៊ុន ប្រធានក្រុមជួយខ្លួនឯក នៅភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប

ក្រុមការងារបានសង្កត់ធ្ងន់ថារាល់ប្រាក់កម្ចីត្រូវសងត្រឡប់មកវិញទាន់ពេលវេលា ហើយគ្រប់ៗគ្នាគួរដឹងថាតើអ្នកណាបានខ្ចីប្រាក់ និងអត្រាការប្រាក់ដែលបានព្រមព្រៀងគ្នា។

ចុងក្រោយក្រុមការងារបានណែនាំដល់ប្រធានក្រុម SHG ត្រូវធ្វើជាមេដឹកនាំល្អសម្រាប់ក្រុមនិងធ្វើជាតំណាងនៅពេលជួបជាមួយធនាគារ ឬស្ថាប័នរដ្ឋាភិបាល តាមការកោះអញ្ជើញចូលរួមប្រជុំ និងក្នុងពេលបើកគណនេយ្យ។ ក្នុងពេលពិភាក្សានោះដែរ ក្រុមការងារបានធ្វើការជាមួយតំណាង SHG ព្រមទាំងសមាជិគទាំងអស់ដោយភាពស្និតស្នាល ដើម្បីសម្រេចបានគោលបំណងរួមគ្នា។ ក្រុមការងារ គម្រោងលាភបានវាយតម្លៃខ្ពស់ចំពោះក្រុម SHG នៅស្រុកជីក្រែងថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានជំនួយហិរញ្ញប្បទានពេលអនាគត។

LEAP AT WORK

ការិយាល័យសម្របសម្រួលគម្រោងលាភនៃក្រសួងមហាផ្ទៃបានណែនាំសិក្ខាកាមចំនួន ២៥០ នាក់ (ស្ត្រី ៥៤នាក់) ឱ្យប្រើប្រាស់ឯកសារ PIM និងCOM ឱ្យមានប្រសិទ្ធភាពក្នុងសកម្មភាពអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ)
ការិយាល័យសម្របសម្រួលគម្រោងល...

សាលាខេត្តសៀមរាប៖ ការិយាល័យសម្របសម្រួលគម្រោងលាភនៃក្រសួងមហាផ្ទៃបានរៀបចំសិក្ខាសា...

ស្ត្រីក្រីក្របានកំពុងប្រែក្លាយខ្លួនចេញពីភាពក្រីក្រ និងដើរតូជាស្រ្តីគំរូសម្រាប់ស្រ្តី និងយុវតីដទៃទៀតនៅក្នុងគ្រួសារ និងសហគមន៍របស់ពួកគេរ តាមរយៈគម្រោងលាភ
ស្ត្រីក្រីក្របានកំពុងប្រែក្...

ប្រជាជនកម្ពុជាប្រមាណ១៨ ភាគរយបានកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ។ គម្រោងលាភបានកំព...

ទីប្រឹក្សាជាតិផ្នែកតាមដាន ត្រួតពិនិត្យ និងវាតម្លៃ និងគ្រប់គ្រង
ទីប្រឹក្សាជាតិផ្នែកតាមដាន ត...

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលហិរញ្ញប្បទា...