គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ របស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

១០ ២៦, ២០១៩ ១៨:១០:៤២ ល្ងាច ...

ភ្នំពេញ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ការិយាល័យសម្របសម្រួលគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោង និងមានការអញ្ជើញចូលរួមពី លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងថ្នាក់ជាតិ លោក ម៉ៅ មិនា ប្រធានគម្រោងលាភក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងទីប្រឹក្សាទាំងអស់ចំនួន៤៥ រូប ស្រ្តីចំនួន១០រូប។

មានប្រសាសន៍បើកអង្គប្រជុំ ឯកឧត្តម ប្រាក់ សំអឿន បានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគម្រោងទាំងអស់ ដោយ ឯកឧត្តម បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគម្រោងលាភ ដែលបានសហការគ្នាអនុវត្តន៍គម្រោងលាភ ឱ្យទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា យើងពិតជាមានមហិច្ឆិតាចង់ឱ្យគម្រោងសម្រេចបានគោលដៅ ១០០% ដែលគាំទ្រគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ជាពិសេស​ការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់គោលដៅគម្រោងបានប្រសើរជាងមុន។ ជាមួយគ្នានេះ យើងក៏ត្រូវមាននិតិវិធី និងយុទ្ធសាស្រ្តមួយច្បាស់លាស់ គួបផ្សំជាមួយនិងការចូលរួមយ៉ាងសកម្មរបស់អ្នកពាក់ព័ន្ធ ក្នុងសកម្មភាពអនុវត្តគម្រោងយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ចុងក្រោយ ឯកឧត្តម ប្រធានអង្គប្រជុំបានសំណូមពរឱ្យអង្គសិក្ខាសាលារយៈពេលពីរថ្ងៃនេះ ជជែកពិភាក្សាយ៉ាងផុលផុស ដើម្បីពន្លឿនការងារកសាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២០នេះឱ្យប្រព្រឹត្តទៅបានរលូនមុនដាក់សំណើរផែនការនេះទៅថ្នាក់ដឹកនាំដើម្បីពិនិត្យ និងអនុម័តបានទាន់ពេលវេលា។

មុនពេលចូលដល់បទបង្ហាញ លោក ធូ បញ្ញា  ទីប្រឹក្សាត្រួតពិនិត្យ វាយតម្លៃ និងគ្រប់គ្រង បានគូសបញ្ជាក់ដោយសង្ខេបពីគោលការណ៍សំខាន់ៗ ពាក់ព័ន្ធជាមួយការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០។ ចំនុចសំខាន់ៗមានជាអាដ ក្របខណ្ឌលទ្ធផលគម្រោង វឌ្ឍនភាពផែនការសកម្មភាពឆ្នាំ២០១៩ បទពិសោធន៍នៃការអនុវត្តគម្រោងនៅមូលដ្ឋាន ជាពិសេសការលើកទឹកចិត្តដល់អ្នកសម្របសម្រួលឃុំ/សង្កាត់ ក្រុង/ស្រុក ខណ្ឌ មានឱកាសចូលរួមបញ្ចេញយោបល់ ដើម្បីធ្វើជាធាតុ​ចូល​សំខាន់ៗលើមូលដ្ឋានចាំបាច់ក្នុងការរៀបចំផែនការសកម្មភាពលម្អិតសម្រាប់សមាសភាគនីមួយៗរបស់គម្រោង។ នាឱកានោះ លោក ​ធូ បញ្ញា បានទាញចំណាប់ អារម្មណ៍លើពេលវេលាសម្រាប់ដំណើរការរៀបចំផែនការនេះថា សេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២០នេះ នឹងត្រូវជូនកិច្ចប្រជុំគណៈកម្មាតម្រង់ទិសនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដែលគ្រោង​ធ្វើនៅខេត្តសៀមរាប។​ មុនពេលផ្ញើជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យ និងអនុម័តនៅ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចុងក្រោយត្រូវផ្ញើទៅកាន់ធនាគារពិភពលោក ដើម្បីសម្រេច។

សម្រាប់រាជធានីភ្នំពេញ លោក នៅ វ៉ាត តំណាងភ្នាក់ងារអនុវត្តគម្រោងលាភរាជធានីភ្នំពេញ បានគូសបញ្ជាក់ពីសកម្មភាពសំខាន់ៗ មានការលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងជនងាយរងគ្រោះនៅទីក្រុង ការអភិវឌ្ឍជំនាញ ឱកាសការងារសម្រាប់ប្រជាជនក្រីក្រ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនិងមធ្យមនូវជំនាញចាំបាច់ និងស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ ​សកម្មភាពចុងក្រោយគឺការងារកែលំអសេវាមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ទាំង១៣សង្កាត់ ក្នុងខណ្ឌទាំង១១ មានចំនួន២១ អនុគម្រោង ដែលបច្ចុប្បន្ន គម្រោងលាភសាលារាជធានីភ្នំពេញសម្រេចបានស្ទើរ ១០០% នៅក្នុងឆ្នាំ២០១៩។

ក្នុងបទបង្ហាញរបស់ការិយាល័យសម្របសម្រួលគម្រោងលាភ លោក ធូ បញ្ញា  បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ PCO សម្រេចបានសមិទ្ធផលសំខាន់មួយចំនួនដូចជា ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មាន ដែលបច្ចុប្បន្នបានកំពុងដាក់ឱ្យប្រើប្រាស់ដើម្បីគ្រប់គ្រងព័ត៌មានស្តីពីហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជំនាញសកម្មភាពក្រុមជួយខ្លួនឯង។ លទ្ធផលការងារទំនាក់ទំនង និងផ្សព្វផ្សាយមានដូចជា ការរៀបចំចងក្រងព្រឹត្តិបត្រព័ត៌មានគម្រោង ការបង្កើតគេហទំព័រគម្រោង និងប្រព័ន្ធទំនាក់ទំនងសង្គម និងសកម្មភាពគាំទ្រការអនុវត្តគម្រោងលាភរួមមានការរៀបចំកិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល សកម្មភាពចុះតាមដានការអនុវត្តការងារនៅមូលដ្ឋានថ្នាក់ក្រោមជាតិ។ល។

ផែនការសកម្មភាព និងថវិកាឆ្នាំ២០២០របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ ​និងនេសាទ លោកស្រី ចាន់ ស្រីញ៉ក់ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលេចពីផែនការសំខាន់ៗ ដែលគ្រោងធ្វើនៅឆ្នាំ២០២០ មានដូចជាសកម្មភាពលើកកម្ពស់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះនៅទីជនបទ និងការកសាង និងពង្រឹងស្ថាប័នក្រីក្រនៅជនបទ តាមរយៈការបង្កើតក្រុមអ្នកផលិត ការបង្កើតសហគមន៍កសិកម្ម ការពង្រឹងសមត្ថភាពក្រុមអ្នកផលិត និងសកម្មភាពគាំទ្រកម្មវិធីកសាងសមត្ថភាពរបស់សហគមន៍កសិកម្ម។

ក្នុងពេលកិច្ចប្រជុំរយៈពេល២ថ្ងៃ អង្គប្រជុំបានពិភាក្សាពីយន្នការដោះស្រាយបញ្ហាប្រឈម និងបានស្នើរសុំឲ្យមានកិច្ចសហការជាមួយដៃគូបន្ថែមទៀត ដើម្បីធានាលទ្ធផលការងារ ដែលគម្រោងសម្រេចបាននោះ មាននិរន្តរភាពសម្រាប់ប្រជាជនក្រីក្រទទួលផលគម្រោងក្រោយពីបញ្ចប់គម្រោង។ ក្នុងនោះដែរ កម្មវិធីបណ្តុះបណ្តាលសម្រាប់ក្រុមជួខ្លួណឯង (SHGs) ក៏ត្រូវបានបង្កើតបន្ថែមទៀត ដើម្បីឱ្យគាត់មានសមត្ថភាពធ្វើផែនការសកម្មភាព និងថវិកាដោយខ្លួនឯង ជៀសវាងបានលើការចំណាយសម្រាប់សេវាខាងក្រៅ ជាពិសេសការធ្វើផែនការរបស់ក្រុម SHGs ជាមួយសេវាមីក្រូហិរញ្ញវត្ថុ។

មានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលារយៈពេល២ថ្ងៃ ក្នុងនាម ឯកឧត្តម ប្រាក់ សំអឿន លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងថ្នាក់ជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ លោក លោកស្រី ក្នុងការចែករំលែកធាតុចូលសំខាន់ៗ រួមចំណែកធ្វើឲ្យការកសាងផែនការសកម្មភាព និងថវិឆ្នាំ២០២០នេះ មានសុគតភាព។ កិច្ចប្រជុំបានបញ្ចប់ទៅនៅវេលាម៉ោង៥ និង១៥នាទីល្ងាច ប្រកបដោយបរិយាកាសរីករាយ ស្និតស្នាល។

 

ព័ត៌មានចុងក្រោយ

រឿងវីដេអូខ្លីស្តីពីសមិទ្ធិផ...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៤...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...

កិច្ចប្រជុំពិភាក្សាជាមួយក្រ...

នៅរសៀលថ្ងៃ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នា...