គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រខេត្តសៀមរាប

៨ ០៩, ២០១៩ ១០:២៤:២០ ព្រឹក
គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រខេត្តសៀមរាប



១. ស្ថានភាពទូទៅនៃគោលដៅគម្រោងលាភខេត្តសៀមរាប

ខេត្តសៀមរាបមានព្រំប្រទល់ជាប់ជាមួយខេត្តចំនួន៥ រួមមាន ខេត្តឧត្តមានជ័យនៅភាគខាងជើង ខេត្តបន្ទាយមានជ័យនៅភាគខាងលិច​ ខេត្តព្រះវិហារ និងកំពុងធំនៅភាគខាងកើត និងនៅភាគខាងត្បូងមានព្រំប្រទល់មួយភាគ​ជាប់ជាមួយខេត្តបាត់ដំបង និងមួយភាគជាប់បឹងទន្លេសាប។ សកម្មភាពគម្រោងនៅខេត្តសៀមរាបមានវិសាលភាពគ្រប​ដណ្តប់ឃុំចំនួន៤៧ ក្នុងស្រុកចំនួន៩ (អង្គរធំ ជីក្រែង ក្រឡាញ់ ប្រាសាទបាគង ពួក ស្វាយលើ សៀមរាប ស្រីស្នំ សូត្រ​នីគម)។ ឃុំទាំងនេះ ត្រូវបានជ្រើសរើសភាគច្រើនផ្អែកលើស្ថានភាពភូមិសាស្រ្តរបស់ខេត្ត ដែលជាស្រុកគោល​ដៅធ្លាប់​ត្រូវបានគាំទ្រហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ចំនួន២ គឺគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច​នៅតំបន់​ទន្លេសាប (STTD) គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអភិវឌ្ឍន៍សម្រាប់កសិកម្ម (IFAD)។​ ឃុំ​ចំនួន៥៨ នៅខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីអនុវត្តសកម្មភាពរបស់ STTD ដូច្នេះគម្រោង​បានអនុវត្ត​សកម្មភាពដែលស្ថិតនៅក្នុងឃុំគោលដៅក្រៅដែនវិសាលភាពរបស់ STTS តែប៉ុណ្ណោះ។ សូមមើលផែនទីខាងក្រោម​សម្រាប់​ទីតាំង​របស់គម្រោងលាភ។

ខេត្តសៀមរាបមានផ្ទៃដីសរុបប្រហែល​១០,២៩៩ គីឡូម៉ែត្រការេ ស្មើនឹង ៥.៦៨% នៃផ្ទៃដីសរុបរបស់ប្រទេសកម្មកម្ពុជា ដែលមាន ១៨១,០៣៥ គីឡូម៉ែតការេ។ សម្រាប់ខេត្តសៀមរាបមួយមានផ្ទៃដី ១,០៩៨ គីឡូម៉ែត្រការេ ឬ ១១.៦៦% នៃផ្ទៃដី​សរុបរបស់ខេត្តសម្រាប់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ។ ផ្ទៃដីប្រហែល ៥,៥៧០ គីឡូម៉ែទ្រការេ ឬ ៥៤% ជាដីគម្របព្រៃ និង ១,០១៦ គីឡូម៉ែត្រការេជាផ្ទៃទឹក និងនៅសល់ប្រហែល ៦៤៥ គីឡូម៉ែត្រការេ ឬស្មើ ៦.២៦% ជាផ្ទៃដីទុកចោលទំនេរ។

ខេត្តសៀមមាន ១២ ​ស្រុក ១០០ ឃុំ និងប្រហែល ៩០០ ភូមិ។ ខេត្តមានផ្លូវក្រាលគ្រួសក្រហមប្រហែល ២ ភាគ ៣ លើកលែង​​តែផ្លូវក្រវ៉ាត់ក្រុងភាគខាងជើង និងខាងកើតភាគខាងត្បូង។ ស្ថានភាពផ្លូវមានការលំបាក់ក្នុង​ការធ្វើដំណើរ​កាន់​ភូមិដ្ឋាន​​ដាច់ស្រយ៉ាលនៅរដូវវស្សា។

ខេត្តមានប្រជាជនសរុបប្រហែល ៩០០,០០០ នាក់ ដែលភាគច្រើនកំពុងរស់នៅជនបទ និងពី១៧% ទៅ ១៨% កំពុងរស់នៅទីប្រជុំជន។ ខេត្តសៀមរាបមានគ្រួសារសរុបចំនួន ១៣៦.១៨៥ ដែលមាន ១៣.៩៩ ជាប្រជាជន​មាន​បណ្ណ​ក្រីក្រ១ (១៩.០៥៥ គ្រួសារ) និង ១៤.៦៣% ជាប្រជាជនមានបណ្ណក្រីក្រ២ ​(១៩.៩៣៣)។ កំណើនប្រជាជន​ខេត្ត​សៀមរាប បានកើនឡើងប្រហែល ២.៦% ក្នុងមួយឆ្នាំក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ពោលគឺលឿនជាងថ្នាក់ជាតិ​ដែល​មាន​​កំណើនក្នុងអត្រា ​១.៦% តែប៉ុណ្ណោះ។ សៀមរាបជាខេត្តមួយក្នុងចំណោមខេត្តបីដែលក្រីក្រជាងគេនៅប្រទេសកម្ពុជា ​ហើយ​ដង់ស៊ីតេនៃភាពក្រីក្រនៅភាគខាងជើងមានអត្រាខ្ពស់ជាងនៅបណ្តាស្រុកមួយចំនួននៅភាគខាងត្បូង។

ប្រជាជននៅខេត្តសៀមរាបជាអ្នកចំណូលថ្មី។ មិនខុសពីប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀតដែរ សកម្មភាព​នគរ​រូប​នីយ​កម្ម​បានកានកើនឡើងយ៉ាងឆាប់រហ័ស។ នៅឆ្នំ១៩៧៥ ខេត្តមានប្រជាជនតែ ១០.៣% ប៉ុណ្ណោះ និងបានកើនឡើង​ចំនួន ​១៥.៦% នៅឆ្នាំ១៩៩៩។ ប្រជាជនចំណាកស្រុកភាគច្រើនចូលមកកាន់ទីក្រុង​ពីបណ្តាតំបន់មួយចំនួននៅតាមជន​បទ​​ដាច់​ស្រយ៉ាលនៅក្នុងខេត្ត ហើយទីក្រុងទាំង​មូលមានប្រជាជនខ្មែរភាគច្រើនលើសលុប ក្នុងនោះក៏មានប្រជាជន​ដែល​បានផ្លាស់ទី​ពីភ្នំពេញមកស្វែងរកការងារធ្វើនៅសៀមរាបដែរ។ តួលេខនេះមានភាពបត់បែនតាមវិស័យមួយចំនួនដូចជា៖ ការផ្លាស់ទី​របស់​ប្រជាជនដោយសារភាពធុញធប់ ការផ្លាស់បម្លាស់ ទីពីទីប្រជុំ​ជន​មួយទៅទីប្រជុំជនមួយទៀត និងកំណើន​ប្រជាជន​​តាមបែបធម្មតានៅក្នុងទីក្រុង។

២. ផែនទីតំបន់គោលដៅគម្រោងលាភខេត្តសៀមរាប

៣. វិសាលភាពសកម្មអនុវត្តគម្រោងលាភ

សកម្មភាពសំខាន់ៗនៅក្នុងនៃសមាសភាគ១ នឹងត្រូវអនុវត្តនៅក្នុងឃុំគោលដៅចំនួន៤៧ នៅខេត្តសៀមរាប ដូចជាការរៀបចំបង្កើតក្រុមជួយខ្លួនឯង (SHGs) សម្រាប់ប្រជាជនដែលកំពុងប្រកបរបរកសិកម្មនៅជនបទ និង​ក្រុមសន្សំសម្រាប់​សហគមន៍នៅទីក្រុង និងការបង្កើតសហព័ន្ធឃុំ (CLFs) ដើម្បីគាំទ្រផ្នែកសេវាសម្រាប់​ក្រុម​អ្នកផលិត។ សកម្ម​មួយ​ចំនួនទៀតកឺការផ្តល់មូលនិធិដល់អង្គការសង្គមស៊ីវិល និងអ្នកសម្របសម្រួល​សហគមន៍​សម្រាប់ចុះ​ទំនាក់​ទំនង​​ជាមួយប្រជាសហគមន៍ កម្មវិធីកសាងសមត្ថភាព និផ្តល់សម្ភារៈបរិក្ខាដល់ស្ថាប័ន​សហគមន៍។ សកម្មភាព​នឹង​មានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដូចជាកសាងឃ្លាំងស្តុក កម្មវិធីទឹកស្អាត ប្រព័ន្ធ​ធារាសាស្រ្ត និង​ផ្លូវលំ​។ល។

៤. អង្គភាពសម្របសម្រួលគម្រោងនៅខេត្តសៀមរាប

សាលាខេត្តសៀមរាបជាអង្គភាពទទួលបន្ទុកអនុវត្តគម្រោងលាភនៅខេត្តសៀមរាប។ ក្រុមការងារ​គ្រប់​គ្រងគម្រោងថ្នាក់ក្រោមជាតិ ត្រូវបានបង្កើតឡើងនៅខេត្តសៀមរាប ដើម្បីរៀបចំបង្កើតឡើង​នៅទីចាត់​ការ​ផែនការវិនិយោគរបស់ខេត្ត។

៥. អសយដ្ឋានគម្រោងលាភខេត្តសៀមរាប

សាលាខេត្តសៀមរាប # ភូមិដូនប៉ា សង្កាត់ស្លរក្រាម ខេត្តសៀមរាប

ទូរស័ព្ទ៖ +៨៥៥ (០) ១២ ៩០២ ២៩៩

អ៊ីម៉ែល៖ [email protected]