គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

គណៈគ្រប់គ្រង

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ឯកឧត្តម ងី ច័ន្ទ្រផល
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងលាភ
ឯកឧត្តម ប្រាក់ សំអឿន
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជានាយកគម្រោងលាភ
លោក ហេង សុផាត
ប្រធាននាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ជាប្រធានគ្រប់គ្រងគម្រោងលាភថ្នាក់ជាតិ
ឯកឧត្តម​ ហួត ហៃ
អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងជានាយក​គម្រោងលាភសាលារាជធានីភ្នំពេញ
ឯកឧត្តម​ លី សំរិទ្ធ
អភិបាលរង នៃអគៈអភិបាលខេត្តសៀមរាប និងជាអ្នកទទួលបន្ទុកគម្រោងលាភថ្នាក់ខេត្ត
លោក សេង វណ្ណៈ
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ និងជាប្រធានគ្រប់គ្រងគម្រោងលាភរាជធានីភ្នំពេញ
លោក សុខ ថុល
នាយករដ្ឋបាលសាលាខេត្តសៀមរាប និងជាប្រធានគ្រប់គ្រងគម្រោងលាភ
លោកបណ្ឌិត ម៉ៅ មិនា
ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងលាភ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

រចនាសម្ព័ន្ធគ្រប់គ្រងគម្រោងលាភ

ក្រសួងមហាផ្ទៃ (MoI) មានតួនាទីជាអង្គភាពប្រតិបត្តិការគម្រោង ដឹកនាំ និងតម្រង់ទិសលើការងារគ្រប់គ្រងទាំងមូល។ ការិយាល័យសម្របសម្រួលគម្រោង (PCO) មានតួនាទីជាអង្គភាពសម្របសម្រួលគម្រោងថ្នាក់ជាតិ ជាមួយគ្រប់ស្ថាប័នអនុវត្តគម្រោងទាំងអស់ (IAs)។ ដើម្បីធានាឱ្យគម្រោងនេះអនុវត្តបានល្អ PCO ត្រូវបានបង្កើតឡើងនៅក្រោមក្រសួងមហាផ្ទៃ និងសម្របសម្រួលដោយ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានសម្របសម្រួលគម្រោង និងដឹកនាំដោយ ឯកឧត្តម ប្រាក់ សំអឿន នាយកគម្រោង លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងលាភទទួលខុសត្រូវត្រួតពិនិត្យ និងគ្រប់គ្រងគម្រោងប្រចាំថ្ងៃ។

ក្រៅពីអនុវត្តតាមអនុសាសន៍របស់គណៈកម្មាធិការតម្រង់ទិសគម្រោង និង​ការិយាល័យសម្របសម្រួល គម្រោង ដំណើរការអនុវត្តគម្រោងត្រូវគោរពតាមគោលការណ៍របស់រាជរដ្ឋបាលស្តីពីវិមជ្ឈការ និងសហវិមជ្ឈការទៅដល់ថ្នាក់ក្រោមជាតិ ដែលបានកំណត់តួនាទី ភារកិច្ចសំខាន់ៗក្នុងការធ្វើផែនការ និងការអនុវត្តរួមមាន សកម្មភាព កិច្ចលទ្ធកម្ម ដែលគាំទ្រការអនុវត្តដោយគណៈកម្មការគ្រប់គ្រង និងទីប្រឹក្សាជាតិអនុវត្ត។ ផ្អែកតាមបទ​ពិសោធន៍ពីការអនុវត្តគម្រោងសាកល្បង និងការធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពស្ថាប័ននាពេលបច្ចុប្បន្ន រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលគម្រោងត្រូវបានរៀបចំឡើងដោយឆ្លុះបញ្ចាំងពីសមាសភាគគម្រោងទាំងនៅជនបទ និងទីក្រុង និងតម្រូវការផ្នែកអនុវត្ត។

គណៈកម្មការគ្រប់គ្រងគម្រោងមានសមាសភាពចំនួន២៧រូប ដែលត្រូវបានតែងតាំងមកពីក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ និងរដ្ឋបាលខេត្តសៀមរាប។

ទីប្រឹក្សាជាតិគាំទ្រការអនុវត្តគម្រោងមានសមាសភាពចំនួន១០៨នាក់ ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់ការិយាល័យសម្របសម្រួលគម្រោង (PCO) គម្រោងលាភសាលារាជធានីភ្នំពេញ (PPCH-SMT) គម្រោងលាភខេត្តសៀមរាប (SR-SMT) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។