គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

កិច្ចប្រជុំត្រៀមរៀបចំសម្រាប់បេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិរបស់ធនាគារពិភពលោក

៩ ០៤, ២០២០ ១០:០៥:៤១ ព្រឹក ...

នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២០។ ក្រុមការងារការិយាល័យសម្របសម្រួលគម្រោងលាភ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតី លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងថ្នាក់ជាតិ គោលបណងដើម្បីពិភាក្សាពីការត្រៀមរៀបចំសម្រាប់បេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិរបស់ធនាគារពិភពលោក នៅសាលប្រជុំនាយកដ្ឋាន សុចរិតភាព និងអភិបាលកិច្ច ក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំបានពិភាក្សាផ្តោតលើ ទី១​​ ​ការត្រៀមរៀបចំសម្រាប់បេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិរបស់ធនាគារពិភពលោក និងទី២ ការត្រៀមរៀបចំចុះស្ទង់មតិពីវឌ្ឍភាព បញ្ហាប្រឈម ចំណុចខ្លាំង និងចំណុចខ្សោយនៃការអនុវត្តគម្រោង និងចុងក្រោយអង្គប្រជុំបានរៀបចំក្រុមការងារទទួលខុសត្រូវទៅតាមផ្នែកនិមួយៗដើម្បីត្រៀមជាមុន​។ សូមបញ្ជាក់ថា​ អង្គប្រជុំបានសម្រេច​ធ្វើការ​ចុះស្ទង់មតិ អំពីវឌ្ឍភាព បញ្ហាប្រឈម ចំណុចខ្លាំង និងចំណុចខ្សោយនៃការអនុវត្តគម្រោង​នៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ និង បេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិរបស់ធនាគារពិភពលោក គ្រោងធ្វើនៅថ្ងៃទី ១៩ ដល់ ៣០ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ៕

ព័ត៌មានចុងក្រោយ

រឿងវីដេអូខ្លីស្តីពីសមិទ្ធិផ...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៤...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...

កិច្ចប្រជុំពិភាក្សាជាមួយក្រ...

នៅរសៀលថ្ងៃ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នា...