កិច្ចសម្ភាសន៍ជាមួយ ឯកឧត្តម ប្រាក់ សំអឿន ស្តីពីសមិទ្ធិផលគម្រោងលាភ
១ ២០, ២០២១ ១៦:៥៣:០២ ល្ងាចនៅព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២១ ។
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជានាយកគម្រោងលាភក្រសួងមហាផ្ទៃ បានអនុញ្ញាត្តអោយក្រុមការងារនៃក្រុមហ៊ុនផលិតវីដេអូរខ្លី ស្តីពីសមិទ្ធិផលរបស់គម្រោងលាភ នៅការិយាល័យសម្របសម្រួលគម្រោង ក្រសួងមហាផ្ទៃ។ ក្នុងបទសម្ភាសន៍ ឯកឧត្តម បានមានប្រសាសន៍ថា ក្នុងការអនុវត្តគម្រោងរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលប្រាក់កម្ចីហិរញ្ញប្បទាន ពីធនាគារពិភពលោកចំនួន ២០,១៧លានដុល្លាសហរដ្ឋអាមេរិក និងថវិកាបដិភាគពីរដ្ឋាភិបាលចំនួន២លានដុល្លា។ យើងបង្កើតគម្រោងនេះពីដើមមកគឺជួយគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ពេលនោះយើងមិនបានគិតពី ការឆ្លងរាលដាលនៃជំងឺកូវីឌ១៩ ប៉ុន្តែក្នុងកំឡុងកូវីឌ ផលប៉ះពាល់ចំបងគឺប្រជាពលរដ្ឋក្រីក្រនោះឯងដែលគាត់គ្មានមុខរបរអ្វីដែលអាចរកចំណូលបានខ្ពស់ទេ អញ្ជឹងក្នុងបរិបទកូវីឌគម្រោងលាភមានប្រយោជន៌ដល់ពួកគាត់។ យើងបានចូលរួមចំណែក ក្នុងការដោះស្រាយផលប៉ះពាល់ នៃការឆ្លងរាលដាលនៃជំងឺកូវីឌ១៩ ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមតាមរយៈការបង្កើនទុន និងសមត្ថភាពដល់ក្រុមផលិត និងក្រុមជួយខ្លួនឯង។
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...