គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

បេសកកម្មតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅរាជធានីភ្នំពេញ

៨ ១៥, ២០១៩ ១៧:០៤:៤៧ ល្ងាច ...

បេសកកម្មតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) រាជធានីភ្នំពេញ បានចាប់ផ្តើមរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ បេសកកម្មរយៈពេល៣ថ្ងៃនេះដឹកនាំដោយ លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងលាភថ្នាក់ជាតិ រួមជាមួយមន្រ្តីជំនាញតាមផ្នែកនីមួយៗក្រោមគម្រោងលាភ។

បេសកកម្មនេះមានគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារអនុវត្តគម្រោង បញ្ហាប្រឈម និងផ្តល់អនុសាសន៍សម្រាប់កែលម្អការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលល្អជាងមុន សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍របស់គម្រោង (PDO)។

ក្នុងពេលបេសកកម្មតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារបាន​ចុះពិនិត្យ​ផ្លូវបេតុងមួយខ្សែរប្រវែង៤៦៥ម៉ែត្រ ក្នុងមូលដ្ឋានសហគមន៍ក្រីក្រនៅភូមិស្វាយចេកថ្មី សង្កាត់​គោក​រការ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រុមការងារបានជួបពិភាក្សាជាមួយតំណាងភ្នាក់ងារ​អនុវត្តគម្រោង​លាភ​សាលារាជធានីភ្នំពេញ តំណាងភាគីទទួលម៉ៅការសាងសង់ផ្លូវបេតុង តំណាង​អជ្ញារធរឃុំ សង្កាត់ ដោយបាន ស្តាប់ពី​ស្ថានភាព​ទូទៅពាក់ព័ន្ធជាមួយជីវភាពរស់នៅរបស់បងប្អូនសហគមន៍ក្រីក្រ និងពីសារសំខាន់របស់ផ្លូវ​បេតុង​​​មួយ​​ខ្សែរ​​ចំពោះបងប្អូនចំនួន១១៧គ្រួសារក្រីក្រ ដែលផ្លូវនេះបានផ្តល់អត្ថប្រយោជន៍​យ៉ាងច្រើនផ្នែក​សេដ្ឋកិច្ច​។

យោងតាមវិសាលភាពការងារអនុវត្តគម្រោងលាភបានបង្ហាញថា គ្រួសារក្នុងសហគមន៍ក្រីក្រនៅទីក្រុងគួរទទួល​បាន​ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងសេវាដឹកជញ្ជូនសាធារណៈ ហើយគ្រួសារនៅក្នុងសហគមន៍នេះទៀតសោត​គួរត្រូវបានដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ចម្រុះជាជាងបោះបង់ពួកគាត់ឱ្យនៅឆ្ងាយដាច់ពីគេ។​ ក្នុងបរិការ​នេះ សាលារាជធានីភ្នំពេញ តាមរយៈក្រសួងមហាផ្ទៃ និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុ​ពីធនាគារពិភពលោកសម្រាប់ការអនុវត្តគម្រោង​លាភ បានធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅក្នុងទីក្រុង ដើម្បីឆ្លើយតបតាមតម្រូវការ​ជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ និងបង្កើតបានបរិយាកាសល្អ ជួយលើកកម្ពស់​ជីវភាព​រស់​នៅរបស់បងប្អូន និងមានភាពប្រកួតប្រជែង និងការវិនិយោកតាមវិស័យមានមូលដ្ឋាន​ហេដ្ឋារចនា​សម្ព័ន្ធ​​ដែល​​​មាននៅក្នុងផែនការអភិវឌ្ឍន៍ក្រុងស្រាប់។

ក្នុងពេលបំពេញបេសកកម្មរយៈពេលបីថ្ងៃនេះដែរ ក្រុមការងារក៏បានចុះពិនិត្យសកម្មភាពសិក្ខាកាម ដែលកំពុង់​សិក្សានៅ​​តាម​សាលាដែលគាំទ្រដោយគម្រោងលាភ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និង​ឱកាស​ការងារក្នុងពេល និងក្រោយពេលដែលពួកគេកំពុងសិក្សា។ បច្ចុប្បន្នមានសិស្សចំនួន១៣នាក់ គាំទ្រ​ដោយ​គម្រោង​លាភ ក្នុងនោះសិក្ខាកាមចំនួន៤នាក់បានកំពុង់សិក្សានៅសាលាជួសជុលយានយន្ត និងម៉ូតូភ្នំពេញ សិក្ខាកាម​៦នាក់កំពុង​សិក្សា​នៅសាលាកែសម្ភស្សភ្នំពេញ និងសិក្ខាកាមចំនួន៣នាក់ បានកំពុងសិក្សា​នៅវិទ្យាស្ថានជាតិ​សហគ្រិន​ភាព និង​នវានុវត្តន៍ផ្នែកបណ្តាញអគ្គីសនី និងឆុងកាហ្វេរ។

 

ព័ត៌មានចុងក្រោយ

រឿងវីដេអូខ្លីស្តីពីសមិទ្ធិផ...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៤...

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...

នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...

កិច្ចប្រជុំពិភាក្សាជាមួយក្រ...

នៅរសៀលថ្ងៃ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នា...