ផ្លូវសម្រាប់ការងារនិងភាពឯករាជ្យសម្រាប់ប្រជាជនក្រីក្រនៅ ជនបទក្នុងខេត្តសៀមរាប
៥ ២៨, ២០១៩ ១៩:០១:៣២ ល្ងាច
ឱកាសលើកកម្ពស់ជំនាញ និងការងារសម្រាប់ប្រជាជនក្រីក្រនៅទីក្រុង និងជនបទត្រូវបានបង្កើតឡើងដើម្បីជួយឱ្យជួយយុវជន និងស្រ្តីគ្មានការងារធ្វើមកពីគ្រួសារក្រីក្របានបញ្ចប់ការសិក្សាផ្នែកឧស្សាហកម្ម ឬបណ្តុះបណ្តាលវិជ្ជាជីវៈ និងសិក្សាជំនាញដែលចាំបាច់ដើម្បីទទួលបានការងារថ្មីៗ និងកម្រៃប្រាក់ឈ្នួលបានប្រសើរជាងមុន។
គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) បានរៀបចំសិក្ខាសាលាតំរង់ទិសរយៈពេលមួយថ្ងៃស្តីពីការអភិវឌ្ឍន៍ជំនាញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅការិយាល័យរដ្ឋបាលខេត្តសៀមរាប។ លោក សុខ ថុល ជានាយករដ្ឋបាលសាលាខេត្តសៀមរាប និងជាប្រធានគ្រប់គ្រងលាភប្រចាំខេត្តសៀមរាប បានដឹកនាំអង្គសិក្ខាសាលានេះ និងមានការអញ្ជើញចូលរួមពីសិក្ខាកាមដែលជាប្រជាជនមានប័ណ្ណក្រ១និង២ បុគ្គលិកគម្រោង អ្នកសម្របសម្រួលស្រុក និងឃុំ និងមន្រ្តីសាលាខេត្តពាក់ព័ន្ធដ៏ទៃទៀតប្រមាណ២០នាក់។
សិក្ខាសាលាមានគោលបំណងផ្តល់ឱ្យសិក្ខាកាមនូវព័ត៌មានស្តីពីការអប់រំក្រៅផ្លូវការ ចំពោះសិក្ខាកាមដែលមិនបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ឬសាកលវិទ្យាល័យ ហើយគម្រោងនឹងផ្តល់ដល់ពួកគេនូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ។
កម្មវិធីបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈមានបំណងដាក់បញ្ជូលសិស្សទៅក្នុងជំនាញដែលគេចាប់អារម្មណ៍ ដូច្នេះ អាជីពដែលពួកគជ្រើសរើសមានភាពសាកសមបំផុតទៅនឹងបុគ្គលិកលក្ខណៈរបស់ពួកគេផ្ទាល់។ជំនាញដែលពួកគេរៀននឹងធ្វើឱ្យពួកគេក្លាយជាមនុស្មានសមត្ថភាពគ្រប់គ្រាន់ និងឯករាជ្យ។
សិស្សានុសិស្សអាចមានជម្រើសច្រើនសម្រាប់អភិវឌ្ឍន៍ជំនាញ និងវិជ្ជាជីវៈដែលមានមូលដ្ឋាននៅខេត្តសៀមរាប ដូចជាវិស្វកម្មយានយន្ត វិស្វកម្មស៊ីវិល សិល្បៈធ្វើម្ហូប អេឡិចត្រូនិច វិស្វកម្មអេឡិចត្រូនិច វិស្វកម្មមេកានិច ទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាខេត្តសៀមរាប និងជំនាញផ្សេងទៀតរួមមានការថែរក្សាសម្ផស្ស ការចម្អិនអាហារ ឬសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលក្តីស្រមៃ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមមជ្ឈមណ្ឌលនានានៅក្នុងខេត្ត។
សមាសភាគនៃកម្មវិធីរបស់គម្រោងលាភ ដែលគាំទ្រដោយធនាគារពិភពលោក និងសម្របសម្រួលដោយក្រសួងមហាផ្ទៃ ជាកម្មវិធីដ៏មានសារៈសំខាន់បំផុតសម្រាប់យុវជន ដែលបានសម្រេចចិត្តចូលរៀននៅតាមមជ្ឈមណ្ឌលដែលបានជ្រើសរើសស្របពេលដែលពួកគេមានចំណេះដឹងតិចតួចនៅសាលារដ្ឋ ហើយពួកគេទំនងជាមិនអាចមានលទ្ធភាពបញ្ចប់ការសិក្សានៅវិទ្យាល័យ ឬបន្តការសិក្សាថ្នាក់ ឧត្យមសិក្សាបាន។ វិធីរបស់គម្រោងលាភជាកម្មវិធីមានមហិច្ឆតា ដោយផ្តើមពីការកសាងខ្លួនឯង និងការគ្រប់គ្រងខ្លួនឈានទៅរកការបណ្តុះបណ្តាលផ្នែកការងារពាក់ព័ន្ធនឹងទីផ្សារការងារនៅកម្ពុជា។
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...