ផែនការវិនិយោគគ្រួសារ និងផែនការវិនិយោគខ្នាតតូចជួយលើកកម្ពស់ជីវភាព តាមរយៈការកសាងស្ថាប័នគាំទ្រសហគមន៍ក្រីក្រ
៣ ១១, ២០១៩ ១៩:១៤:០៣ ល្ងាច
សៀមរាប ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩៖ វគ្គបណ្តុះបណ្តាលគ្រូបង្គោលរយៈពេល៥ថ្ងៃ ត្រូវបានរៀបចំដោយក្រុមការងារគ្រប់គ្រងគម្រោង (SRP-SMT) ខេត្តសៀមរាប សម្រាប់ភ្នាក់ងារសម្របសម្រួលស្រុក និងឃុំដែលជាបុគ្គលិកជួរមុខរបស់ធនគារពិភព លោកដែលបានផ្តល់ហិរញ្ញប្បទានគាំទ្រគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP)។ ភ្នាក់ងារសម្របសម្រួលស្រុកចំនួន៧នាក់និងឃុំចំនួន១៥ ដែលត្រូវបានជ្រើសរើសថ្មីៗទទួលបានការណែនាំការងារតម្រង់ទិសលើវិធីសាស្ត្រអនុវត្តន៍ប្រព័ន្ធ និងដំណើរការគ្រប់គ្រងគាំទ្រក្រុមជួយខ្លួនឯង និរន្តរភាពស្ថាប័ន សហគមន៍ជួយខ្លួនឯង និងសហព័ន្ធគាំទ្រផ្សេងទៀត ដែលគ្រោងបង្កើតឡើងជាបន្តបន្ទាប់ ដោយផ្តោតសំខាន់លើការងារបំពាក់បំប៉នលើកទឹកចិត្តការចូលរួមផ្នែកហិរញ្ញវត្ថុ ការងារលើកកម្ពស់សេដ្ឋកិច្ចក្រួសារ និងអាហារូបត្ថម្ភ។
លោក ដេបារ៉ា បេហឺរ៉ា ជំនាញការអន្តរជាតិផ្នែកលើកកម្ពស់ជីវភាពជនបទរបស់ធនាគារពិភពលោក បានសម្របសម្រួលរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រួបង្គោល (ToTs) ចំនួន៤ម៉ូឌុល ក្នុងនោះ៤ ថ្ងៃសម្រាប់វគ្គទ្រឹស្តីនៅក្នុងថ្នាក់រៀន និង១ថ្ងៃសម្រាប់កម្មវិធីចុះកម្មសិក្សានៅមូលដ្ឋាន។ សម្រាប់វគ្គទ្រឹស្តីនៅក្នុងថ្នាក់រៀនវិញ មានបញ្ចូលកម្មវិធីបង្រៀនបទបង្ហាញការពិភាក្សាជាក្រុម ការសម្តែងត្រាប់ អនុវត្តន៍ និងករណីសិក្សា។ ការចុះកម្មសិក្សានៅមូលដ្ឋានរួមមាន ការសិក្សាស្វែងយល់ពីសេដ្ឋកិច្ចគ្រួសារ ទម្រង់នៃប្រាក់ចំណូល និងការចំណាយរបស់សមាជិកក្រុមជួយខ្លួនឯង (SHG) នីមួយៗ ការរៀបចំផែនការវិនិយោគគ្រួសារ និងប្រមូលចងក្រងផែនការវិនិយោគរបស់គ្រួសារនីមួយៗ (HIPs) នៅក្នុងគម្រោងវិនិយោគខ្នាតតូច (MIP)។ ម៉ូឌុលទាំងបួននេះរួមមាន (១) ម៉ូឌុលទី១៖ ភាពក្រីក្រ ឬមូលហេតុដែលនាំឱ្យក្រីក្រ ផលប៉ះពាល់នៃភាពក្រីក្រ វដ្តនៃភាពក្រីក្រ និងរបៀបចាកចេញពីភាពក្រីក្រ (២) ម៉ូឌុលទី២៖ SHG, គោល បំណងរបស់ SHG មុខងារ និងការអនុវត្តបទបញ្ជា និងបទបញ្ញត្តិ តួនាទី និងការទទួលខុសត្រូវរបស់សមាជិក និងមេដឹកនាំ SHG (៣) ម៉ូឌុលទី៣៖ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការកត់ត្រា (៤) ការកសាងផែនការសេដ្ឋកិច្ចគ្រួសាររួមមាន ផែនការវិនិយោគគ្រួសារ (HIP) និងផែនការវិនិយោគខ្នាតតូច (MIP)។
សិក្ខាសាលាស្តីពីទស្សនទានលើការកសាងផែនការលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ត្រូវបានរៀបចំឡើងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងការិយាល័យសម្របសម្រួលគម្រោង LEAP ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។ សិក្ខាសាលាបានពិភាក្សាលើការចិញ្ចឹមមាន់ SRI និងច្បារបន្លែរូបត្ថម្ភគ្រួសារ ដែលជាផ្នែកមួយនៃសកម្មភាពលើកកម្ពស់ជីវភាព ដោយមានគ្រួសារចំនួន៦០គ្រួសារមកពីភូមិចំនួន៦នៃឃុំសាកល្បង។ ក្នុងនោះក៏មានក្រុមការងារសុខភាពសត្វសហគមន៍ (CAHEWs) ដែលគ្រោងនឹងចូលរួមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ឱ្យទាន់រដូវវស្សាដែលនឹងចាប់ផ្តើមនៅខែមិថុនា។ ពិតហើយវាមានការលំបាកក្នុងការចងក្រងក្រុមជួយខ្លួនឯង (SHG) ឱ្យបានច្រើនតាមការចង់បានក្រោមសកម្មភាពលើកកម្ពស់ជីវភាព។ ដូច្នេះ ក្រុមការងារបានសម្រេចចងក្រងក្រុម SHG មួយចំនួនតូចដើម្បីបង្កើតពិធីការ ប្រព័ន្ធ និងដំណើរការប្រព្រឹត្តទៅរបស់ SHG។
សកម្មភាពចុងក្រោយនៅថ្ងៃទី២០ ដល់២២ ខែមីនា ឆ្នាំ២០១៩ មានរៀបចំសិក្ខាសាលា និងចុះមូលដ្ឋានតាមភូមិដើម្បីរៀបចំដំណើរការសកម្មភាពមួយចំនួនដូចជា ការរៀបចំពិធីសារ ប្រព័ន្ធ និង ដំណើរការ SHG មួយច្បាស់លាស់ ការកៀរគរចងក្រង SHG កិច្ចប្រជុំជាមួយសមាជិក SHG និង ការរៀបចំផែនការសកម្មភាពប្រចាំខែ និងពិនិត្យលើវឌ្ឍនភាពការងារ (MPPR) ដែលបានអនុវត្តនៅថ្នាក់ក្រោមជាតិ (SRP-SMT) សំដៅគាំទ្រក្រុមការងារគម្រោងក្នុងការដាក់បញ្ចូលភូមិថ្មីៗ ដើម្បីបង្កើតក្រុមជួយខ្លួនឯង (SHGs) និងរៀបចំផែនការសកម្មភាពប្រចាំខែរបស់ស្ថាប័នអនុវត្តន៍ និងពិនិត្យឡើងវិញនូវការងារសម្របសម្រួលស្រុករបស់ SRP-SMT។
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...