កិច្ចប្រជុំប្រចាំត្រីមាសរបស់គម្រោងលាភ
៦ ០៧, ២០១៩ ១៨:៥៦:០៤ ល្ងាច
ក្រសួងមហាផ្ទៃ: នៅថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៩ ក្រុមការងារការិយាល័យសម្របសម្រួលគម្រោង (PCO) លើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសជាមួយភ្នាក់ងារអនុវត្តគម្រោង (AIs) ដើម្បីដោះស្រាយបញ្ហាប្រឈម ពិនិត្យលើវឌ្ឍនភាពគម្រោង និងបង្កើនប្រសិទ្ធភាពយន្នការសម្របសម្រួលគម្រោងឱ្យបានប្រសើរជាងមុន។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និងជានាយកគម្រោងលាភ ដោយមានការអញ្ជើញចូលរួមពីប្រមាណ៤០រូប ជាតំណាងភ្នាក់ងារអនុវត្តគម្រោង មកពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលសាលាខេត្តសៀមរាប រដ្ឋបាលសាលារាជធានីភ្នំពេញ មន្រ្តី និងទីប្រឹក្សាគម្រោង។ កិច្ចប្រជុំមានគោលបំណងជូនដំណឹងផងដែរដល់ភ្នាក់ងារអនុវត្តគម្រោងទាំងអស់ស្តីពីកម្មវិធីបេសកកម្មរបស់ធនាគារពិភពលោកលើកទី៥ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងចាប់ពីថ្ងៃ១៧ ដល់ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីពិភាក្សាពីបញ្ហាប្រឈមនិងដំណោះស្រាយដូចមាននៅក្នុងឯកសារជំនួយស្មារតីរបស់បេសកកម្មលើកទី៤កន្លងទៅ ។
មានប្រសាសន៍ស្វាគមន៍ទៅកាន់អង្គប្រជុំ ឯកឧត្តម ប្រាក់ សំអឿន បានគូសបញ្ជាក់ពីសារសំខាន់នៃ ដំណើរការអនុវត្តគម្រោងថា បានគាំទ្រការអនុវត្តយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដែលគម្រោងនេះបានផ្តល់សារត្រឹមត្រូវ ហើយអនុវត្តន៍សមស្របតាមពេលវេលា និងទីកន្លែង សំដៅជួយប្រជាជនក្រីក្រទាំងនៅទីក្រុង និងជនបទ ជាពិសេសស្ត្រីលើសកម្មភាពលើកកម្ពស់ជីវភាពរបស់ ពួកគាត់។ ជាមួយគ្នានេះដែរ ពាក់ព័ន្ធដល់ការអនុវត្តគម្រោង ឯកឧត្តមបានកោតសសើរដល់គណៈគ្រប់គ្រងគម្រោងលាភថា នេះជាជោគជ័យមួយក្នុងកិច្ចការសម្របសម្រួលគម្រោងជាមួយភ្នាក់ងារអនុវត្ត និងដៃគូអភិវឌ្ឍន៍។
កិច្ចប្រជុំរយៈពេលមួយរសៀល បានពិភាក្សាផ្តោតលើវឌ្ឍនភាពសំខាន់ៗលើការងារលទ្ធកម្ម កម្មវិធីអភិវឌ្ឍជំនាញ ការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) កិច្ចសន្យាហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតភាពជាគួជាមួយអង្គការក្រៅរដ្ឋាភិបាលសម្រាប់ផ្តល់សេវាបណ្តុះបណ្តាល និងជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីបញ្ចប់សៀវភៅណែនាំអនុវត្តគម្រោង (PIM) និងសៀវភៅ ណែនាំស្តីពីប្រតិបត្តិការសហគមន៍ (COM) ដែលបច្ចុប្បន្នបានកំពុងត្រៀមបោះពុម្ភ និងដាក់ឱ្យអនុវត្ត។ កិច្ចការទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការប្រព្រឹត្តទៅរបស់គម្រោងទទួលបានជោគជ័យ។ កិច្ចប្រជុំមានរបៀបវារៈច្បាស់លាស់ និងបានដោះស្រាយបញ្ហាម្តងមួយៗ និងធ្វើការយ៉ាងជិតស្និតជាមួយគ្រប់តួអង្គពាក់ព័ន្ធ ដោយភ្នាក់ងារអនុវត្តទាំងអស់ក្រោមគម្រោងលាភត្រូវបានផ្តល់ឱកាសលើកយកបញ្ហាឬទស្សនផ្ទាល់ខ្លួនក៏ដូចជាបញ្ហាប្រឈមនានាមកពិភាក្សាជាមួយការិយាល័យសម្របសម្រួលនៃក្រសួងមាហាផ្ទៃ ឬយន្នការណាដែលអាចដោះស្រាយនៅនឹងកន្លែបាន ដោយប្រើប្រាស់យន្នការដែលមានស្រាប់នៅថ្នាក់ក្រោមជាតិផ្ទាល់។ អង្គប្រជុំក៏បានផ្តល់អានុសាសន៍ថារត្រូវធ្វើដូចម្តេច ដើម្បីអនុវត្តន៍គម្រោងឱ្យបានប្រសើរឡើងជាមួយយុទ្ធសាស្រ្តសម្របសម្រួលមួយចំនួនទៀតផងដែរ។
ជារួមកិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ ដោយបានពិភាក្សាលើរបៀបវារៈ និងដោះស្រាយសំណើរទាំងអស់ ក្នុងនោះគម្លាតទំនាក់ទំនងរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ត្រូវបានសម្រួលផងដែរ។ គួរកត់សម្គាល់ផងដែរថា នេះជាកិច្ចប្រជុំមួយមានលក្ខណៈគ្រប់ជ្រុងជ្រោយជួយឱ្យអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានធ្វើការជាមួយគ្នាកាន់តែជិតស្និតថែមទៀត និងមានប្រសិទ្ធភាព ជាពិសេស ការងារជួយប្រជាជនក្រីក្រនៅក្នុងទីក្រុង និងនៅជនបទលើកសកម្មភាពលើកកម្ពស់ជីវភាពរបស់ពួកគាត់។
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...