ក្រុមការងារសម្រមសម្រួលគម្រោងលាភថ្នាក់ជាតិបានរៀបចំកិច្ចប្រជុំស្តីពី «ទម្រង់ប្រមូលទិន្នន័យ MIS» សម្រាប់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ
៥ ០៩, ២០១៩ ១៩:០៩:០០ ល្ងាច
សៀមរាប ២០១៩៖ ក្រុមការងារសម្រមសម្រួលគម្រោងលាភថ្នាក់ជាតិបានរៀបចំកិច្ចប្រជុំស្តីពី «ទម្រង់ប្រមូលទិន្នន័យ MIS» សម្រាប់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប។ កិច្ចប្រជុំបានផ្តោតសំខាន់លើទម្រង់ប្រមូលទិន្នន័យរបស់ក្រុមជួយខ្លួនឯង (SHG) ការអភិវឌ្ឍជំនាញ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ធ្វើបច្ចុប្បន្នភាព និងការអនុវត្តគម្រោង LEAP។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងលាភ ដោយមានអ្នកចូលរួមប្រហែល៣០រូបមកពីស្ថាប័នអនុវត្តន៍គម្រោង (IAs) ដែលជាក្រុមការងារអនុវត្តន៍គម្រោងថ្នាក់ក្រោមជាតិនៃខេត្តសៀមរាប និងសាលារាជធានីភ្នំពេញ (PPCH-SMT) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រី និងទីប្រឹក្សាជាតិមកពីការិយាល័យសម្របសម្រួលគម្រោងលាភក្រសួងមហាផ្ទៃ។
កិច្ចប្រជុំមានគោលបំណងពិភាក្សាស្តីពីការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានទិន្ន័យ (MIS) គម្រោងលាភ។ ដោយសារអ្នកពាក់ព័ន្ធទាំងអស់មានគោលដៅចង់ដឹង និងចង់ស្វែងយល់ពីផលប៉ះពាល់របស់គម្រោង LEAP និងព័ត៌មានពាក់ព័ន្ធជាមួយក្រុមអ្នកទទួលផលរបស់គម្រោងដែលនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធទិន្ន័យមូលដ្ឋានរបស់គម្រោងលាភ។
លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងលាភ បានមានមតិស្វាគមន៍អ្នកចូលរួមកិច្ចប្រជុំនេះ និងជម្រាបអង្គប្រជុំថា ការរៀបចំបង្កើតប្រព័ន្ធទិន្នន័យព័ត៌មានប្រតិបត្តិការគម្រោងលាភនៅថ្នាក់ក្រោមជាតិនេះ សំដៅធ្វើឲ្យប្រសើរឡើងនូវការទទួលបានព័ត៌មានគម្រោង ដែលនេះជាការរៀនសូត្រថ្មីមួយទៀតសម្រាប់ក្រុមការងារគម្រោងលាភ។ លោកប្រធានមានប្រសាសន៍ថា តាមការគ្រោងទុក ប្រព័ន្ធមូលដ្ឋានទិន្នន័យនេះនឹងមានបញ្ចូលនូវ (ក) ម៉ូឌុលព័ត៌មានគម្រោងនៅថ្នាក់ក្រោមជាតិ ដែលមានព័ត៌មានអ្នកពាក់ព័ន្ធ និងព័ត៌មានហិរញ្ញវត្ថុរបស់ភ្នាក់ងារអនុវត្តគម្រោងនីមួយៗ (ខ) ម៉ូឌុលគ្រប់គ្រងហិរញ្ញវត្ថុ ដែលនឹងបង្ហាញពីការចំណាយប្រតិបត្តិការរបស់គម្រោង (SOEs) និង(គ) ម៉ូឌុលគ្រប់គ្រងគម្រោង ដែលមានបង្ហាញរបាយការណ៍ទាំងអស់របស់គម្រោង។ ការដាក់បញ្ចូលម៉ូឌុល ទាំង៣នេះទៅក្នុងប្រព័ន្ធ MIS នឹងបង្កលក្ខណះងាយស្រួលក្នុងការពិនិត្យ តាមដាន ដល់ប្រតិបត្តិការគម្រោងទាំងមូល។
ប្រព័ន្ធម៉ូឌុលទាំង៣នេះ ទៀមទារឲ្យ PCO ពិភាក្សាលម្អិត និងស្នើសុំជំនួយបច្ចេកទេសពីក្រុមការងារ ដើម្បីឈានដល់ការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងលាភនេះឡើង។ កិច្ចប្រជុំនៅថ្ងៃនេះ ជាផ្នែកមួយនៃការគាំទ្រឲ្យមានការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានទិន្នន័យគម្រោងលាភមួយច្បាស់លាស់។ លោកប្រធានសង្ឃឹមថា អង្គប្រជុំនឹងឆ្លើយតបរាល់សំនួរ និងពិភាក្សាពីវិធីប្រមូលចងក្រងទិន្ន័យការរក្សាទុក និងទីកន្លែងដែលត្រូវប្រមូលចងក្រង និងលើកជាសំណូមពរដល់អ្នកចូលរួមពិភាក្សាប្រកបដោយផ្លែផ្កា។
ធនាគារពិភពលោកបានគាំទ្រក្រសួងមហាផ្ទៃ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅកម្ពុជាក្នុងគោលបំណងជួយឲ្យប្រជាជនក្រីក្រជនងាយរងគ្រោះនៅក្នុងសហគមន៍គោលដៅ មានលទ្ធភាពទទួលបានសេវា ហិរញ្ញវត្ថុ និងឱកាសបង្កើតប្រាក់ចំណូល ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចបានប្រសើរជាងមុន និងដើម្បីឆ្លើយតបបានភ្លាមៗ ប្រកបដោយប្រសិទ្ធិភាពក្នុងករណីមានភាពអាសន្ន។
ចុងក្រោយលោកប្រធានបានសង្កត់ធ្ងន់ថា វិធីសាស្រ្តដែលអាចមានប្រសិទ្ធភាព មានភាពគ្រប់ជ្រុងជ្រោយ និងសំបូរបែបទាមទារឲ្យមានប្រព័ន្ធទិន្ន័យមួយមានភាពបត់បែនល្អ និងធ្វើបច្ចុប្បន្នភាពយ៉ាងទៀងទាត់បង្កើតបានតម្លាភាព ដោយធ្វើយ៉ាងណាឱ្យប្រព័ន្ធព័ត៌មាននេះអាចឲ្យអ្នកពាក់ព័ន្ធទទួលបាន និងងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលជាផ្នែកមួយគាំទ្រដល់កម្មវិធីលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ សន្តិសុខស្បៀង និងថែរក្សាសុខភាពសហគមន៍។
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...