គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រខេត្តសៀមរាប
៨ ០៩, ២០១៩ ១០:២៤:២០ ព្រឹក
១. ស្ថានភាពទូទៅនៃគោលដៅគម្រោងលាភខេត្តសៀមរាប
ខេត្តសៀមរាបមានព្រំប្រទល់ជាប់ជាមួយខេត្តចំនួន៥ រួមមាន ខេត្តឧត្តមានជ័យនៅភាគខាងជើង ខេត្តបន្ទាយមានជ័យនៅភាគខាងលិច ខេត្តព្រះវិហារ និងកំពុងធំនៅភាគខាងកើត និងនៅភាគខាងត្បូងមានព្រំប្រទល់មួយភាគជាប់ជាមួយខេត្តបាត់ដំបង និងមួយភាគជាប់បឹងទន្លេសាប។ សកម្មភាពគម្រោងនៅខេត្តសៀមរាបមានវិសាលភាពគ្របដណ្តប់ឃុំចំនួន៤៧ ក្នុងស្រុកចំនួន៩ (អង្គរធំ ជីក្រែង ក្រឡាញ់ ប្រាសាទបាគង ពួក ស្វាយលើ សៀមរាប ស្រីស្នំ សូត្រនីគម)។ ឃុំទាំងនេះ ត្រូវបានជ្រើសរើសភាគច្រើនផ្អែកលើស្ថានភាពភូមិសាស្រ្តរបស់ខេត្ត ដែលជាស្រុកគោលដៅធ្លាប់ត្រូវបានគាំទ្រហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ចំនួន២ គឺគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (STTD) គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអភិវឌ្ឍន៍សម្រាប់កសិកម្ម (IFAD)។ ឃុំចំនួន៥៨ នៅខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីអនុវត្តសកម្មភាពរបស់ STTD ដូច្នេះគម្រោងបានអនុវត្តសកម្មភាពដែលស្ថិតនៅក្នុងឃុំគោលដៅក្រៅដែនវិសាលភាពរបស់ STTS តែប៉ុណ្ណោះ។ សូមមើលផែនទីខាងក្រោមសម្រាប់ទីតាំងរបស់គម្រោងលាភ។
ខេត្តសៀមរាបមានផ្ទៃដីសរុបប្រហែល១០,២៩៩ គីឡូម៉ែត្រការេ ស្មើនឹង ៥.៦៨% នៃផ្ទៃដីសរុបរបស់ប្រទេសកម្មកម្ពុជា ដែលមាន ១៨១,០៣៥ គីឡូម៉ែតការេ។ សម្រាប់ខេត្តសៀមរាបមួយមានផ្ទៃដី ១,០៩៨ គីឡូម៉ែត្រការេ ឬ ១១.៦៦% នៃផ្ទៃដីសរុបរបស់ខេត្តសម្រាប់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ។ ផ្ទៃដីប្រហែល ៥,៥៧០ គីឡូម៉ែទ្រការេ ឬ ៥៤% ជាដីគម្របព្រៃ និង ១,០១៦ គីឡូម៉ែត្រការេជាផ្ទៃទឹក និងនៅសល់ប្រហែល ៦៤៥ គីឡូម៉ែត្រការេ ឬស្មើ ៦.២៦% ជាផ្ទៃដីទុកចោលទំនេរ។
ខេត្តសៀមមាន ១២ ស្រុក ១០០ ឃុំ និងប្រហែល ៩០០ ភូមិ។ ខេត្តមានផ្លូវក្រាលគ្រួសក្រហមប្រហែល ២ ភាគ ៣ លើកលែងតែផ្លូវក្រវ៉ាត់ក្រុងភាគខាងជើង និងខាងកើតភាគខាងត្បូង។ ស្ថានភាពផ្លូវមានការលំបាក់ក្នុងការធ្វើដំណើរកាន់ភូមិដ្ឋានដាច់ស្រយ៉ាលនៅរដូវវស្សា។
ខេត្តមានប្រជាជនសរុបប្រហែល ៩០០,០០០ នាក់ ដែលភាគច្រើនកំពុងរស់នៅជនបទ និងពី១៧% ទៅ ១៨% កំពុងរស់នៅទីប្រជុំជន។ ខេត្តសៀមរាបមានគ្រួសារសរុបចំនួន ១៣៦.១៨៥ ដែលមាន ១៣.៩៩ ជាប្រជាជនមានបណ្ណក្រីក្រ១ (១៩.០៥៥ គ្រួសារ) និង ១៤.៦៣% ជាប្រជាជនមានបណ្ណក្រីក្រ២ (១៩.៩៣៣)។ កំណើនប្រជាជនខេត្តសៀមរាប បានកើនឡើងប្រហែល ២.៦% ក្នុងមួយឆ្នាំក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ពោលគឺលឿនជាងថ្នាក់ជាតិដែលមានកំណើនក្នុងអត្រា ១.៦% តែប៉ុណ្ណោះ។ សៀមរាបជាខេត្តមួយក្នុងចំណោមខេត្តបីដែលក្រីក្រជាងគេនៅប្រទេសកម្ពុជា ហើយដង់ស៊ីតេនៃភាពក្រីក្រនៅភាគខាងជើងមានអត្រាខ្ពស់ជាងនៅបណ្តាស្រុកមួយចំនួននៅភាគខាងត្បូង។
ប្រជាជននៅខេត្តសៀមរាបជាអ្នកចំណូលថ្មី។ មិនខុសពីប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀតដែរ សកម្មភាពនគររូបនីយកម្មបានកានកើនឡើងយ៉ាងឆាប់រហ័ស។ នៅឆ្នំ១៩៧៥ ខេត្តមានប្រជាជនតែ ១០.៣% ប៉ុណ្ណោះ និងបានកើនឡើងចំនួន ១៥.៦% នៅឆ្នាំ១៩៩៩។ ប្រជាជនចំណាកស្រុកភាគច្រើនចូលមកកាន់ទីក្រុងពីបណ្តាតំបន់មួយចំនួននៅតាមជនបទដាច់ស្រយ៉ាលនៅក្នុងខេត្ត ហើយទីក្រុងទាំងមូលមានប្រជាជនខ្មែរភាគច្រើនលើសលុប ក្នុងនោះក៏មានប្រជាជនដែលបានផ្លាស់ទីពីភ្នំពេញមកស្វែងរកការងារធ្វើនៅសៀមរាបដែរ។ តួលេខនេះមានភាពបត់បែនតាមវិស័យមួយចំនួនដូចជា៖ ការផ្លាស់ទីរបស់ប្រជាជនដោយសារភាពធុញធប់ ការផ្លាស់បម្លាស់ ទីពីទីប្រជុំជនមួយទៅទីប្រជុំជនមួយទៀត និងកំណើនប្រជាជនតាមបែបធម្មតានៅក្នុងទីក្រុង។
២. ផែនទីតំបន់គោលដៅគម្រោងលាភខេត្តសៀមរាប
៣. វិសាលភាពសកម្មអនុវត្តគម្រោងលាភ
សកម្មភាពសំខាន់ៗនៅក្នុងនៃសមាសភាគ១ នឹងត្រូវអនុវត្តនៅក្នុងឃុំគោលដៅចំនួន៤៧ នៅខេត្តសៀមរាប ដូចជាការរៀបចំបង្កើតក្រុមជួយខ្លួនឯង (SHGs) សម្រាប់ប្រជាជនដែលកំពុងប្រកបរបរកសិកម្មនៅជនបទ និងក្រុមសន្សំសម្រាប់សហគមន៍នៅទីក្រុង និងការបង្កើតសហព័ន្ធឃុំ (CLFs) ដើម្បីគាំទ្រផ្នែកសេវាសម្រាប់ក្រុមអ្នកផលិត។ សកម្មមួយចំនួនទៀតកឺការផ្តល់មូលនិធិដល់អង្គការសង្គមស៊ីវិល និងអ្នកសម្របសម្រួលសហគមន៍សម្រាប់ចុះទំនាក់ទំនងជាមួយប្រជាសហគមន៍ កម្មវិធីកសាងសមត្ថភាព និផ្តល់សម្ភារៈបរិក្ខាដល់ស្ថាប័នសហគមន៍។ សកម្មភាពនឹងមានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដូចជាកសាងឃ្លាំងស្តុក កម្មវិធីទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត និងផ្លូវលំ។ល។
៤. អង្គភាពសម្របសម្រួលគម្រោងនៅខេត្តសៀមរាប
សាលាខេត្តសៀមរាបជាអង្គភាពទទួលបន្ទុកអនុវត្តគម្រោងលាភនៅខេត្តសៀមរាប។ ក្រុមការងារគ្រប់គ្រងគម្រោងថ្នាក់ក្រោមជាតិ ត្រូវបានបង្កើតឡើងនៅខេត្តសៀមរាប ដើម្បីរៀបចំបង្កើតឡើងនៅទីចាត់ការផែនការវិនិយោគរបស់ខេត្ត។
៥. អសយដ្ឋានគម្រោងលាភខេត្តសៀមរាប
សាលាខេត្តសៀមរាប # ភូមិដូនប៉ា សង្កាត់ស្លរក្រាម ខេត្តសៀមរាប
ទូរស័ព្ទ៖ +៨៥៥ (០) ១២ ៩០២ ២៩៩
អ៊ីម៉ែល៖ [email protected]