គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅរាជធានីភ្នំពេញ
៨ ០៩, ២០១៩ ១០:១៨:៥៥ ព្រឹក
១. ស្ថានភាពទូទៅនៃគោលដៅអនុវត្តគម្រោងនៅរាជធានីភ្នំពេញ
នៅរាជធានីភ្នំពេញ សង្កាត់ចំនួន១៣ ក្នុងចំណោមសង្កាត់ទាំង១០៥ ត្រូវបានជ្រើសរើសដាក់បញ្ចូលទៅក្នុងគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ)។ ក្រុមប្រជាជនទទួលផលពីគម្រោលត្រូវបានកំណត់ដូចតទៅ៖ (ក) ខណ្ឌចំនួន៨ ដែលមានមានទិន្ន័យបណ្ណក្រីក្រត្រូវជ្រើសរើសយកមួយសង្កាត់មកពីខណ្ឌនីមួយៗនៃខណ្ឌចំនួន៦ ដែលអាចដាក់បញ្ចូលទៅក្នុងសកម្មភាពអនុវត្តគម្រោង។ ជាមួយគ្នានេះដែរ សង្កត់ចំនួន២ ត្រូវបានជ្រើសចេញពីខណ្ឌចំនួន២ និងអាចលើសពី១០សង្កាត់ និង(ខ) នៅក្នុខណ្ឌចំនួន១៤ ដែលមានទិន្ន័យ បណ្ណក្រីក្រមិនត្រូវបានជ្រើសរើសទេ ដោយសារមានទីតាំងនៅចំកណ្តាលក្រុង ក្នុងនោះខណ្ឌមួយចំនួនមានអត្រាសហគមន៍គ្រួសារក្រីក្រច្រើនជាងគេ ដែលបានកំណត់នៅភ្នំពេញត្រូវបានជ្រើសរើស។ ក្នុងករណីដែលប្រជាជននៅក្នុងទីក្រុងទាំងមូលមិនមានបណ្ណក្រីក្រទេ ការជ្រើសរើសត្រូវធ្វើឡើងទាំងប្រជាជនគោលដៅនៅទីប្រជុំជន និងនៅជាយក្រុង។ ចំពោះទីតាំងដែលមានអត្រាភាពក្រីក្រទាបត្រូវបានកំណត់ និងបានដាក់បញ្ចូលទីកក្នុងសកម្មភាពអនុវត្តគម្រោងសាសល្បងស្របតាមបរិបទទីក្រុង ដែលមានសក្តានុពលអនុវត្តសកម្មភាពគម្រោងជារួម។
របាយប្រជាជនមួយភាគធំនៅទីក្រុងជាប្រជាជនចំណាកស្រុក។ ប្រទេសកម្ពុជាក៍មិនខុសពីប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀតដែរ នគររូបនីយកម្មបានកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៧៥មក មានប្រជាជន ១០.៣% តែប៉ុណ្ណោះ ហើយចំនួននេះ បានកើនដល់ ១៣.៦% នៅឆ្នាំ១៩៩៩។ នៅឆ្នាំ២០១១ ផ្អែកតាមការធ្វើចំណាត់ថ្នាក់ឡើងវិញរបស់ក្រសួងផែនការ បានឱ្យដឹងថាអត្រានគររូបនីយកម្មមានប្រមាណ ២៧.១%។ តួលេខនេះបានកើនរហូតដល់ ៣០% នៅឆ្នាំ២០១៥ (របាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ីស្តីពីការសិក្សាលើនគររូបនីយកម្ម ឆ្នាំ២០១៥)។ ភាគច្រើននៃប្រជាជនចំណាកស្រុកមកពីតាមបណ្តាខេត្តនានា ហើយទីក្រុងទាំងមូលមានប្រជាជនខ្មែរដ៏ច្រើនលើសលុប ប៉ុន្តែក៍មានប្រជាជនចំណាកស្រុកមកពីតាមបណ្តាតំបន់មួយចំនួនមកកាន់ទីក្រុង ដើម្បីស្វែងការងារធ្វើផងដែរ។ ភ្នំពេញបានស្រូបយកចំនួនប្រជាជនចំណាកស្រុកប្រមាណ ៥០% ដែលធ្វើឱ្យទីក្រុងកាន់តែរីកធំជាងមុន។ តែយ៉ាងណាក្តី តួលេខនេះ មានភាពបត់បែនទៅតាមកត្តាផ្សេងៗទៀតដូចជា៖ ការបម្លាស់ទីរបស់ប្រជាជនដោយសារមូលហេតុធុញធប់ ការបម្លាស់ទីតាមទំលាប់របស់ប្រជាជននៅក្នុងទីប្រជុំជនតាមបណ្តាខេត្តនានា កំណើនប្រជាជននៅតាមទីប្រជុំជនតាមធម្មតា និងការពង្រីកព្រំប្រទល់ក្រុងបន្ថែម។
២. ទីតាំងគម្រោង៖ រាជធានីភ្នំពេញ
៣. វិសាលភាពនៃការអនុវត្តគម្រោង
សមាសភាគទី២នៃគម្រោងត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយតម្រូវការរបស់ប្រជាជនក្រីក្រដែលមានបណ្ណក្រីក្រ និងគ្រួសារងាយរងគ្រោះនៅក្នុងសង្កាត់ចំនួន១៣នៅរាជធានីភ្នំពេញ តាមរយៈសកម្មភាពអាទិភាពមួយចំនួន។ សកម្មភាពអាទិភាពទាំងនោះបានផ្តោតសំខាន់លើសេវាគាំទ្រអាជីវកម្ម ការបណ្តុះបណ្តាលជំនាញ សកម្មភាពប្រតិបត្តិការ និងការគ្រប់គ្រងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររួមមាន សកម្មភាពផលិតចំណីអាហារ សកម្មភាពសិប្បកម្ម សកម្មភាពកាត់ដេរមិនមែនឧស្សាហកម្មកាត់ដេរ ជំនាញអ៊ុតសក់ និងផាត់មុខ និងការប្រកបរបររត់តុកតុក។ល។ គម្រោងក៍នឹងមានផ្តល់ថវិកាសម្រាប់ប្រព័ន្ធប្រឡាយបង្ហូទឹក ផ្លូវលំជនបទ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងភ្លើងបំភ្លឺផ្លូវផងដែរ។
៤. អង្គភាពអនុវត្តគម្រោង
ទីចាត់ការផែនការវិនិយោគ ការិយាល័យអភិវឌ្ឍន៍សហគមន៍ក្រីក្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
៥. អសយដ្ឋានភ្នាក់ងារអនុវត្តគម្រោង
អសយដ្ឋាន៖ សាលារាជធានីភ្នំពេញ អាគារលេខ ៦៩ ផ្លូវមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ +៨៥៥ (០) ១២ ៩៧៧ ៥០២
អ៊ីម៉ែល៖ [email protected]